មនុស្សជាង ២០០ នាក់ត្រូវចាប់ខ្លួននៅក្នុង ១៣ ប្រទេសក្នុងការបង្ក្រាបពីបទលាងលុយកខ្វក់

0

អាជ្ញាធរប៉ូលិសអឺរ៉ុបនិយាយកាលពីថ្ងៃពុធថាមនុស្សជាង ២០០ នាក់ត្រូវចាប់ខ្លួននៅក្នុងប្រទេសចំនួន ១៣ ដែលជាផ្នែកមួយនៃការបង្ក្រាបជាសកលទៅលើការលាងលុយកខ្វក់។ របាយការណ៍របស់អាជ្ញាធរអនុវត្តច្បាប់នៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបក៏ដូចជាអូស្រ្តាលី និងសហរដ្ឋអាមេរិកធ្វើឡើងនៅចន្លោះខែកញ្ញា​និងវិច្ឆិកា។ ប្រតិបត្ដិការនេះធ្វើឱ្យមានការកំណត់អត្តសញ្ញាណមនុស្សចំនួន ៣.៨៣៣ នាក់ដែលក្នុងនោះ ២២៨ នាក់ត្រូវបានចាប់ខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍ឱ្យដឹងថាធនាគារជាង ៦៥០ សមាគមធនាគារចំនួន ១៧ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀតក៏ជួយទៅលើរាយការណ៍អំពីប្រតិបត្តិការកាត់លុយនិងការកេងបន្លំ ៧.៥២០ ករណីដែលខាតបង់សរុបនូវទឹកប្រាក់ចំនួន ១២,៩ លានអឺរ៉ូ (១៤,៣ លានដុល្លារ) ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here