ភ្នាក់ងារប្រឆាំងភេរវកម្មជាតិហូឡង់ (NCTV) ធ្វើសកម្មភាពកាត់បន្ថយការគំរាមកំហែងភេរវកម្មនៅក្នុងប្រទេសហូឡង់លើកដំបូងនៅឆ្នាំ២០១៣មក។ទូរទស្សន៍ NCTV ផ្សាយថា ពួកគេកាត់បន្ថយការគំរាមកំហែងនៅសល់ត្រឹមកម្រិត១។ មានន័យថា ពួកគេអាចដឹងពីសកម្មភាពនៃការវាយប្រហារបាន។ ការគំរាមកំហែងពីការវាយប្រហារពីមុនត្រូវគេចាត់ទុកថាជាការពិត។ ទូរទស្សន៍ NCTVបន្តថា ទោះបីជាបែបនេះក៏ដោយសមាជិកជីហាដដែលបង្កការគំរាមកំហែងនៅតែមានសកម្មភាពក្នុងប្រទេសហូឡង់។ នៅក្នុងរយៈពេលមួយខែចុងក្រោយនេះ បុរសចំនួនពីរនាក់ត្រូវគេចាប់ខ្លួនក្នុងប្រទេសហូឡង់ដោយសង្ស័យថាបុរសនោះរៀបចំវាយប្រហារ ដោយប្រើអាវកាក់គ្រាប់បែកឬគ្រាប់បែករថយន្តមួយ ឬច្រើន៕
ប្រភពព័តមាន reuters ផ្សាយថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩