រតនាគារសហរដ្ឋអាមេរិកមិនរាប់បញ្ចូលក្រុមហ៊ុនរុស្ស៊ីចំនួន ៣ ពីបញ្ជីទណ្ឌកម្មរបស់ខ្លួន

0

រតនាគារសហរដ្ឋអាមេរិកដកក្រុមហ៊ុនរុស្ស៊ីចំនួនបីចេញពីបញ្ជីទណ្ឌកម្មរបស់ខ្លួន។ ការដាក់ទណ្ឌកម្មត្រូវបានដកចេញពីក្រុមហ៊ុន Yunikom ក្រុមហ៊ុន Vertikal និងក្រុមហ៊ុន TSAO (Tsentr Avtoobsluzhivaniya) នេះបើយោងតាមការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស (OFAC) ។

វិធានការរឹតត្បិតត្រូវដាក់នៅថ្ងៃទី ៥ ខែធ្នូនេះ។ មន្ត្រីសហរដ្ឋអាមេរិកនិយាយថាក្រុមហ៊ុនទាំង ៣ មានទំនាក់ទំនងជាមួយលោក Denis Gusev ហើយទីភ្នាក់ងារនេះបានចោទប្រកាន់ថាលោកជួយក្រុមហេគឃ័រធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាច្រើនផងដែរ។

លោក Gusev ដែលជាម្ចាស់ក្រុមហ៊ុន Yunikom និង Vertikal និយាយថាគាត់មិនមានអ្វីដែលត្រូវធ្វើជាមួយ Evil Corpនោះទេ។ លោកបន្ថែមថាទណ្ឌកម្មអាចត្រូវដាក់ប្រឆាំងនឹងក្រុមហ៊ុនរបស់គាត់ដោយចៃដន្យប៉ុណ្ណោះ។ ម្ចាស់ក្រុមហ៊ុន TSAO គឺលោក Aleksandr Lelekov ក៏និយាយដែរថាទណ្ឌកម្មនេះគឺជារឿងមិនត្រឹមត្រូវទេ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here