ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយនៅថ្ងៃច័ន្ទថា ពួកគេបញ្ឈប់បញ្ជូនសត្វឆ្កែដែលមានសមត្ថភាពរកជាតិផ្ទុះទៅកាន់ប្រទេសហ្សកដានី និងប្រទេសអេហ្ស៊ីបដោយមលហេតុបារម្ភពីការស្លាប់របស់សត្វឆ្កែពីបុព្វហេតុមួយចំនួនដូចជាមានជំងឺ ដាច់សរសៃឈាមខួរក្បាល និងការពុល។ ការសម្រេចចិត្តនោះធ្វើឡើងក្រោយពីការិយាល័យអធិការកិច្ចក្រសួងការបរទេសសហរដ្ឋអាមេរិករកឃើញការស្លាប់របស់សត្វឆ្កែចំនួនពីរក្បាលនៅខែកញ្ញានៅពេលដែលគេបញ្ជូនទៅពួកវាទៅប្រទេសហ្ស៊កដានី។ របាយការណ៍ទី២ ចេញផ្សាយនៅថ្ងៃសុក្រប្រចាំសប្តាហ៍បង្ហាញថា មានចំនួនសត្វឆ្កែស្លាប់សរុបមានចំនួន៧ក្បាល។
សត្វឆ្កែចំនួន ១៣៥ក្បាលស្ថិតនៅក្នុងកម្មវិធីជំនួយប្រឆាំងភេរវកម្មដែលជួយប្រទេសចំនួន ៨ដែលមានសន្តិសុខតាមព្រំដែន និងអាកាស។ មន្ត្រីក្រសួងការបរទេសប្រាប់អ្នកយកព័ត៌មានថា សត្វឆ្កែដែលកំពុងធ្វើការនៅប្រទេសហ្ស៊កដានី និងអេហ្ស៊ីបនឹងបន្តនៅទីនោះ ខណៈដែលអាជ្ញាធរសហរដ្ឋអាមេរិកទាមទារឱ្យមានវិធានការដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌរស់នៅរបស់សត្វ និងការដោះស្រាយបញ្ហា។
មានការត្អូញត្អែរតាមរយៈបណ្តាញទូរស័ព្ទភ្លាមៗចំពោះរបាយការណ៍ខែកញ្ញា ដោយលោកអធិការរកឃើញថា មានឆ្កែ ២ក្បាលទៀតដែលបញ្ជូនទៅប្រទេសហ្សកដានីស្លាប់ ដោយមួយក្បាលមានជម្ងឺដាច់សសៃឈាម និងមួយទៀតពុលពីថ្នាំសំលាប់សត្វល្អិតដែលបាញ់ថ្នាំនៅក្បែរជំរំ។ របាយការណ៍បង្ហាញថា សត្វឆ្កែចំនួន ៣ក្បាលក្នុងចំណោមសត្វឆ្កែចំនួន ១០ ក្បាលដែលបញ្ជូនទៅប្រទេសអេហ្ស៊ីបក្រោមកម្មវិធីស្លាប់ដោយសារជំងឺផ្សេងៗរួមមានជំងឺមហារីកសួត ប្លោកនោមបែក ហើយមួយក្បាលទៀតទៀតកើតជំងឺដាច់សរសៃឈាមខួរក្បាល។
របាយការណ៍នៅខែកញ្ញាបង្ហាញថាហ្សូមានអាយុ ២ឆ្នាំជនជាតិបែលហ្ស៊ិកម៉ាលីណូនីស្លាប់នៅឆ្នាំ២០១៧ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលពេលកំពុងធ្វើការនៅព្រំដែនស៊ីរី។ ម៉េនស៊ីមានអាយុ ៣ឆ្នាំជនជាតិបែលហ្ស៊ិកវិលត្រលប់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨ ក្រោយពីចាកចេញពីប្រទេសហ្សកដានីដើម្បីព្យាបាលជំងឺ។ យោងតាមប្រភពរបាយការណ៍ខែកញ្ញាបង្ហាញថា ពេទ្យសត្វប្រាប់ការិយាល័យអធិការថា ការរងរបួសពីបញ្ហាកំដៅគឺជាករណីធ្វេសប្រហែស និងការថែទាំមិនត្រឹមត្រូវហើយនោះពុំមែនជាការចៃដន្យនោះទេ ហើយសត្វឆ្កែដែលស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលស្លាប់យ៉ាងវេទនា។ លោកអធិការរកឃើញថា សត្វឆ្កែបញ្ជូនទៅឱ្យដៃគូបរទេសទាំងនោះពុំមានការចុះហត្ថលេខាជាលាយលក្ខណ៍អក្សរដែលចែងអំពីស្តង់ដារនៃការថែទាំនិងមិនមានការត្រួតពិនិត្យតាមដានគ្រប់គ្រាន់លើសុខុមាលភាពរបស់ឆ្កែ៕
ប្រភពព័ត៌មាន Reuters ផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩