ការរញ្ជួយដី និងរលកយក្ស Sunami នៅមហាសមុទ្រឥណ្ឌា កោះសុមាត្រា ក្នុងឆ្នាំ ២០០៤ មាន រយៈពេល ១៥ឆ្នាំហើយមកទល់នឹងថ្ងៃទី ២៦នេះ។ ពិធីរំលឹកគ្រោះមហន្តរាយត្រូវបានធ្វើឡើងនៅក្នុង ប្រទេស ដែលរងផលប៉ះពាល់ ហើយប្រជាជនបានចូលរួមកាន់ទុក្ខដល់ជនរងគ្រោះ។ នៅប្រទេស ឥណ្ឌូនេស៊ី ដែលការខូចខាតមានសភាពធ្ងន់ធ្ងរ រដ្ឋាភិបាលគ្រោងនឹងប្រើប្រាស់មេរៀន ដែលបាន រៀនពីមហារញ្ជួយដីជប៉ុនភាគខាងកើតដើម្បីផ្តោតលើការអប់រំការពារគ្រោះមហន្តរាយ។
ប្រជាជនរាប់ពាន់នាក់បានចូលរួមក្នុងពិធីរំលឹងវិញ្ញាណក្ខន្ធមួយនៅឯ Pidi ភាគខាងលិច Aceh ប្រទេសឥណ្ឌូនេស៊ី។ ស្ត្រីឈ្មោះ Maratina អាយុ ៥១ឆ្នាំ នៅតែស្នាក់នៅផ្ទះរបស់នាង ដែលមានទីតាំង នៅឆ្នេរសមុទ្រដែលកើតហេតុរញ្ជួយដី ដែលខណៈនោះបានបាត់បង់កូនប្រុសអាយុ ៩ឆ្នាំម្នាក់ដោយ សាររលកយក្ស Sunami។ គាត់បាននិយាយថា “ខ្ញុំមិនស្គាល់ពាក្យថា Sunami ទេ តែខ្ញុំភ័យស្លន់ខ្លាំង។ ខ្ញុំបានចងចាំហេតុការណ៍កាលពី ១៥ឆ្នាំមុន ហើយខ្ញុំមកចូលរួមកាន់ទុក្ខឲ្យក្រុមគ្រួសារខ្ញុំដែលបាន ស្លាប់ទៅហើយនោះ”។
នៅភូមិ Namken ខេត្ត Phanga ភាគខាងត្បូងប្រទេសថៃ ដែលមានមនុស្សប្រមាណ ១៥០០នាក់ត្រូវ បានសម្លាប់ អ្នកនៅរស់បានដុតធូប និងថ្វាយផ្កាបូជានៅមុខវិមានអនុស្សាវរីយ៍។ លោក Jiwan Jed Sadarrom (អាយុ ៨១ឆ្នាំ) បានបាត់បង់ចៅស្រីឈ្មោះ Pannapat (អយុ ៣ឆ្នាំ) នៅក្នុងរលកយក្ស Sunami បន្ទាប់ពីការរញ្ជួយដី ហើយបានបាត់ខ្លួនរហូតដល់សព្វថ្ងៃ។ “ទោះនៅសល់តែឆ្អឹងក៏ល្អដែរ។ ខ្ញុំចង់អោយចៅត្រលប់មកផ្ទះវិញ”។ យោងតាមកងទ័ពជើងទឹកថៃ ប្រជាជនប្រមាណ ៣.០០០នាក់ នៅតែរកមិនឃើញ។
ក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបាននឹងកំពុងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការពារគ្រោះមហន្តរាយដូចជា ការបន្ថែមឧបករណ៍ចាប់សញ្ញារលកយក្ស Sunami។ ម៉្យាងវិញទៀត លោក Abdol Mahamad ប្រធានវិធានការទប់ស្កាត់នឹងរលកយក្ស Sunami នៅទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយជាតិ ដែលបានសិក្សាការការពារគ្រោះមហន្តរាយនៅសាកលវិទ្យាល័យ Tohoku បានព្រមានថា “ប្រជាជនមានការយល់ដឹងទាបអំពីការការពារគ្រោះមហន្តរាយ ហើយបញ្ហានៅតែ បន្សល់ទុកមិនទាន់បានដោះស្រាយ”៕
ប្រភពព័ត៌មាន Asahi ថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០១៩