ប្រទេសកូរ៉េខាងត្បូងពុំមានករណីឆ្លងជំងឺកីវីដ១៩ក្នុងតំបន់ជាលើកដំបូងចាប់តាំងពីខែកុម្ភៈ

0

យោងតាមប្រភពមជ្ឈមណ្ឌលកូរ៉េសម្រាប់ការត្រួតពិនិត្យ និងបង្ការជំងឺ(KCDC) បានឱ្យដឹងថា នៅថ្ងៃសុក្រប្រទេសកូរ៉េខាងត្បូងរាយការណ៍ថា ពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុងតំបន់ជាលើកដំបូងចាប់តាំងពីខែកុម្ភៈមក។

របាយការណ៍នេះបង្ហាញពីការឆ្លងថ្មីចំនួន៤ករណី ដែលជាសុទ្ធតែជាករណីឆ្លងនាំចូលទាំងអស់ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនសរុប ១០ ៧៦៥ករណី។ ចំនួនអ្នកស្លាប់បានកើនឡើងដល់២៤៧នាក់ ខណៈពលរដ្ឋចំនួន៩០៥៩នាក់ត្រូវបានអនុញ្ញាតិឱ្យវិលត្រលប់ទៅផ្ទះវិញ។ សេចក្តីថ្លែងការណ៍ KCDC បាននិយាយថា ករណីឆ្លងនាំចូលទាំងអស់មានចំនួនសរុប ១ ០៦៥ករណី ហើយពលរដ្ឋច្រើនជាង ៩០ភាគរយជាជនជាតិកូរ៉េ។

អាជ្ញាធរសុខាភិបាលក៏បាននិយាយផងដែរថា ពុំមានការឆ្លងតាមមូលដ្ឋានណាមួយបានកើតឡើងនៅក្នុងការបោះឆ្នោតសភានៅក្នុងខែនេះទេ ដោយអាជ្ញាធរបានអនុវត្តន៍វិធានការរក្សាសុវត្ថិភាព៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here