Thursday, April 23, 2026

ព័ត៌មាន និងដំណឹងថ្មីៗ

ស្លាប់ម្នាក់ក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើកំពង់ផែរុស្ស៊ី

0
ប្រទេសរុស្ស៊ី៖ លោក វ៉េនៀមីន គុណដ្រាតយ៉េវ អភិបាលតំបន់បាននិយាយនៅថ្ងៃចន្ទថាមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅលើទីក្រុងធាប់សេ ដែលជាទីក្រុងកំពង់ផែសមុទ្រខ្មៅរបស់រុស្ស៊ី។ លោក គុណដ្រាតយ៉េវ បាននិយាយថា “ទីក្រុងធាប់សេរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកយ៉ាងខ្លាំងមួយទៀតកាលពីយប់មិញ។ បុរសម្នាក់ស្លាប់នៅកំពង់ផែ”។ អ្នករបួសកំពុងទទួលការពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់។ លោកបានបន្ថែមទៀតថា ការវាយប្រហារនេះក៏បានបង្កឱ្យមានអគ្គីភ័យនៅកំពង់ផែធាប់សេ ដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងទីក្រុងផងដែរ៕ ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦    

សកម្មភាព

ព័ត៌មានអន្តរជាតិ

ជនស៊ីវិលប៉ាឡេស្ទីន៤នាក់ស្លាប់ក្នុងការវាយប្រហារនៅទូទាំងតំបន់ហ្កាហ្សា

ហ្កាហ្សា៖ ជនជាតិប៉ាឡេស្ទីន ៤នាក់ស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែលនៅទូទាំងតំបន់ភាគខាងជើង និងភាគខាងត្បូងទីក្រុងហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍...

ព័ត៌មានសុវត្ថិភាពព័ត៌មានវិទ្យា

ACU

client-image

អង្គភាពផ្សេងៗ