នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 16 ថ្មី ក្រុមហ៊ុន Apple បានបញ្ចេញនូវមុខងារ Live Captions ដែលជាមុខងារចាប់យកសម្លេងពីក្នុងវីដេអូ ឬ ពីក្នុងសម្លេង Audio ផ្ទាល់ និងបង្ហាញវាចេញជាតួអក្សរ។
ដូចដែលបានបង្ហាញពីខាងលើ មុខងារនេះនឹងប្រែរាល់សម្លេង ឬ វីដេអូដែលអ្នកកំពុងមើល ដោយបង្ហាញចេញជាតួអក្សរនៅក្នុងវីដេអូនោះវិញ។
អ្នកអាចបើកដំណើរការមុខងារនេះបាន ដោយទូរស័ព្ទ iPhone របស់អ្នកតម្រូវឱ្យដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ iOS 16។ ដើម្បីអាចបើកដំណើរការមុខងារ Live Captions បានសូមធ្វើតាមជំហានខាងក្រោម៖
ជំហានដំបូង សូមចូលទៅកាន់ Settings បន្ទាប់មកសូមជ្រើសយកពាក្យ Accessibility និងចុចលើពាក្យ Live Captions។
ជំហានបន្ទាប់ ក៏ដូចជាជំហានបញ្ចប់ សូមចុចបើកលើពាក្យ “Live Captions” និងចុចបើកលើពាក្យ “Live Captions in FaceTime” ជាការស្រេច៕
រូបភាព៖ Future
អត្ថបទ៖ ប៉ោក លក្ខិណា