របៀបចាក់សោរដោយប្រើលេខសម្ងាត់ ឬ Face ID នៅក្នុងកម្មវិធី Notes ក្នុងប្រព័ន្ធប្រតិបត្តិការ iOS 16

0

បើសិនជាអ្នកមានការងារសំខាន់ៗដែលតម្រូវឱ្យអ្នកធ្វើការកត់ចំណាំជាប្រចាំ ប្រាកដណាស់អ្នកនឹងចំណាយពេលវេលាច្រើននៅក្នុងការប្រើប្រាស់កម្មវិធី Notes របស់ក្រុមហ៊ុន Apple បើសិនជាអ្នកប្រើប្រាស់នូវទូរស័ព្ទដៃ iPhone។

ជាមួយនឹងកំណែអាប់ដេតប្រព័ន្ធប្រតិបត្តិការ iOS 16 ថ្មី ក្រុមហ៊ុន Apple បាននាំមកជាមួយមុខងារចាក់សោរថ្មីសម្រាប់កម្មវិធី Notes ដោយអ្នកប្រើប្រាស់អាចប្រើការចាក់សោរជាពាក្យសម្ងាត់ ឬ មុខងារ Face ID បាន។

ដើម្បីអាចចាក់សោរដោយប្រើមុខងារ Face ID ឬ លេខកូដសម្ងាត់បាន សូមធ្វើតាមជំហានខាងក្រោម៖

• ជំហានដំបូង សូមចូលទៅកាន់កម្មវិធី Notes បន្ទាប់មកជ្រើសយកការកត់ចំណាំណាមួយដែលមិនត្រូវបានចាក់សោរ រួចសូមចុចលើប៊ូតុងចុចបីនៅខាងលើឈាងខាងស្តាំ។

• ជំហានបន្ទាប់ សូមចុចលើពាក្យ “Lock” បន្ទាប់មកសូមចុចលើពាក្យ “Use iPhone Passcode”។

• ជំហានទីបីក៏ដូចជាជំហានបញ្ចប់ សូមចុចលើពាក្យ “Contiue” និងពាក្យ “OK” ជាការស្រេច៕

រូបភាព៖ Future

អត្ថបទ៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here