របៀបឆែកមើលលេខសម្ងាត់ Wi-Fi ដែលអ្នកធ្លាប់ភ្ជាប់នៅក្នុងប្រព័ន្ធប្រតិបត្តិការ IOS 16

0

នៅពេលដែលអ្នកភ្ជាប់ Wi-Fi នៅក្នុងទូរស័ព្ទដៃ iPhone របស់អ្នក ហើយអ្នកមិនចងចាំលេខសម្ងាត់ទាំងអស់នោះសម្រាប់ភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងទៀត មុខងារមួយថ្មីនៅក្នុងប្រព័ន្ធប្រតិបត្តិការ IOS 16 អាចបង្ហាញអ្នកពីលេខសម្ងាត់ Wi-Fi ដែលអ្នកធ្លាប់ភ្ជាប់បាន។

ដើម្បីអាចឆែកមើលលេខសម្ងាត់ Wi-Fi ដែលធ្លាប់ភ្ជាប់ និងភ្ជាប់វាទៅកាន់ឧបករណ៍ផ្សេងទៀតបាន សូមធ្វើតាមជំហានខាងក្រោម៖

• ជំហានដំបូង សូមចូលទៅកាន់ Settings និងចុចលើប៊ូតុងរង្វង់មូលពណ៌ខៀវ។


• ជំហានបន្ទាប់ សូមចុចលើពាក្យ “Edit” និងចុចលើប៊ូតុងរង្វង់មូលពណ៌ខៀវដដែល។


• ជំហានទីបី ក៏ដូចជាជំហានបញ្ចប់ អ្នកគ្រាន់តែចុចលើពាក្យ “Password” និងចុច Copy ពាក្យសម្ងាត់នោះជាការស្រេច៕



បញ្ជាក់: មុខងារនេះ ត្រូវបានអនុវត្តលើប្រព័ន្ធប្រតិបត្តិការ IOS 16។

អត្ថបទ៖ ប៉ោក លក្ខិណា
រូបភាព៖ tom’s guide

LEAVE A REPLY

Please enter your comment!
Please enter your name here