បើអ្នកនិយមកាត់តវីដេអូនៅក្នុងទូរស័ព្ទដៃ អ្នកប្រាកដជាស្គាល់នូវកម្មវិធីកាត់តវីដេអូ CapCut ដែលជាកម្មវិធីកាត់តវីដេអូដ៏មានភាពពេញនិយមមួយទាំងនៅក្នុងស្រុកយើងផ្ទាល់ និងនៅបរទេស។ ប៉ុន្តែ ដំបូងឡើយ កម្មវិធីមួយនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងសម្រាប់តែនៅលើទូរស័ព្ទដៃ និងថេប្លេត ប៉ុណ្ណោះ (មាននៅតែក្នុងប្រព័ន្ធប្រតិបត្តិការ IOS និង Android)។
ជាដំណឹងល្អ ដោយក្រុមហ៊ុនផលិតកម្មវិធីកាត់តវីដេអូ CapCut មួយនេះបានធ្វើការប្រកាសជាផ្លូវការថា ពួកគេបានដាក់បញ្ចេញនូវកម្មវិធី CapCut មួយផ្សេងទៀត ដែលជាជំនាន់នៅក្នុងកំព្យូទ័រ (Windows)។
ដើម្បីអាចធ្វើការទាញយក និងប្រើប្រាស់កម្មវិធី CapCut នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows បាន សូមធ្វើតាមជំហានខាងក្រោម៖
- របៀបតម្លើង
• ជំហានដំបូង សូមចូលទៅកាន់ Browser ណាមួយរបស់អ្នក រួចសូមស្វែងរកពាក្យ “CapCut for windows” ឬ ចុចលើតំណភ្ជាប់នេះ។ ពេលចូលមកដល់ផ្ទាំងគេហទំព័រផ្លូវការរបស់កម្មវិធី CapCut ហើយ សូមអ្នកចុចលើពាក្យ “Download for Windows” ដើម្បីធ្វើការទាញយកកម្មវិធី CapCut សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows។
• ជំហានបន្ទាប់ សូមចុចលើរូបសញ្ញា “Folder” ដើម្បីបើកចូលទៅកាន់ File កម្មវិធី CapCut ដែលអ្នកបានទាញយករួច និងសូមចុច Mouse ស្តាំ រួចជ្រើសយកពាក្យ “Rus as administrator”។
• ជំហានទីបី សូមចុចសញ្ញាធីក និងចុចលើពាក្យ “Install now” និងនៅពេលដែលកម្មវិធី CapCut ត្រូវបានតម្លើងរួច អ្នកគ្រាន់តែចុចលើពាក្យ “Start now” ដើម្បីបើកកម្មវិធីជាការស្រេច។
- របៀបប្រើប្រាស់
• នៅពេលដែលអ្នកបើកកម្មវិធី CapCut ដំបូង អ្នកនឹងឃើញមានផ្ទាំងមួយចំនួនដូចជា៖ Sign In, Start creating, Project details… ដែលផ្ទាំងមុខងារទាំងនេះមានតួនាទីដូចខាងក្រោម៖
• បើសិនជាអ្នកចង់ធ្វើការកែ ឬ បង្កើតវីដេអូ សូមចុចលើពាក្យ “Start creating”។ បន្ទាប់ពីនេះ អ្នកនឹងឃើញមានមុខងារទាំង ៨ ដែលមាននៅរបារខាងលើ ដែលជាមុខងារសំខាន់ៗសម្រាប់ប្រើក្នុងការកែ ឬ បង្កើតវីដេអូ។ មុខងារទាំង ៨ នោះមានតួនាទីដូចជា៖
• បន្ទាប់ពីអ្នកបានធ្វើការកែ ឬ បង្កើតវីដេអូរួច អ្នកគ្រាន់តែចុចលើពាក្យ “Export” ជាការស្រេច នោះវីដេអូរបស់អ្នកនឹងត្រូវបានរក្សាទុកក្នុងកំព្យូទ័រ ឬ កុំព្យូទ័រយួរដៃរបស់អ្នកហើយ។
ចំណាំ: របៀបប្រើប្រាស់មួយចំនួនមានភាពដូចគ្នាទៅនឹងកម្មវិធី CapCut ក្នុងទូរស័ព្ទដៃដែល ដូចនេះបើសិនជាអ្នកចង់ធ្វើការស្វែងយល់បន្ថែម សូមចុចលើតំណភ្ជាប់នេះ៕
អត្ថបទ៖ ប៉ោក លក្ខិណា