រៀនកាត់តវីដេអូរងាយៗបំផុតដោយប្រើតែទូរស័ព្ទដៃរបស់អ្នកតែប៉ុណ្ណោះ

0

បច្ចុប្បន្ន វីដេអូរបានក្លាយជាមធ្យោបាយដ៏សំខាន់បំផុតមួយ និងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសក្នុងបរិបទប្រទេសកម្ពុជា។

វីដេអូរទាំងនោះ ត្រូវបានផលិតឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយព័ត៌មាន ចែករំលែកចំណេះដឹង បង្ហាញពីផលិតផល សេវាកម្ម និងវិស័យផ្សេងៗទៀតដែលពាក់ព័ន្ធ ដោយអាស្រ័យលើចំណង់ចំណូលចិត្ត និងគោលបំណងរបស់អ្នកផលិត។

យ៉ាងណាមិញ បច្ចុប្បន្ននេះ ការផលិតវីដេអូរទៀតសោតមិនទាមទារឲ្យអ្នកចេះជំនាញ IT ឬបទពិសោធន៍អ្វីច្រើននោះទេ។ អ្វីដែលអ្នកត្រូវមានគឺទូរស័ព្ទមួយគ្រឿង(ប្រភេទ Android ក៏បាន ឬក៏ប្រភេទ IOSក៏បាន) និងកម្មវិធីកាត់តវីដេអូរ Capcut។
តាមដានចប់អ្នកនឹងចេះ៖
១-ស្វែងយល់ និងស្គាល់ពីTool ក្នុងកម្មវិធី
២-អាចផលិតវីដេអូរពាណិជ្ជកម្ម
៣-អាចផលិតវីដេអូរបង្រៀនតាមOnline
៤-ផលិតវីដេអូរអប់រំ ឬ ការលើកទឹកចិត្ត
៥-អាចផលិតវីដេអូរបង្ហាញអតិថិជន
៦-អាចកាត់តវីដេអូរ សំរាប់ដំណើរទេសចរណ៍ ឬការកំសាន្តផ្សេងៗ
៧-​អាចកាត់តវីដេអូរ អាពាពិពាហ៍ ឬកម្មវិធីផ្សេងៗ
៨-អាចកាត់តវីដេអូរ សំរាប់អាប់ឡូនក្នុង Youtube
៩-ផលិតវីដេអូរខារ៉ាអូខេ
១០-មានច្រើនទៀតតាមការច្នែរបស់អ្នក។ល។

Capcut ជាកម្មវិធីកាត់តដើម្បីផលិតវីដេអូរទាន់សម័យមួយ ដែលអាចឲ្យអ្នកកាត់ត ថែមថយ និងផលិតវីដេអូរដ៏អស្ចា្យមួយបានយ៉ាងងាយដោយខ្លួនឯង។ Capcut មានសមត្ថភាពពិសេសសំខាន់ៗមួយចំនួនដូចជា៖
-ការប្រើប្រាស់​ និងមុខងារ៖ ងាយស្រួលដំឡើង និងងាយស្រួលប្រើប្រាស់ និងមិនមានភាព
ស្មុគស្មាញ
-គុណភាពវីដេអូរ៖​ផ្តល់នូវកម្រិតភាពច្បាស់ត្រជាក់ភ្នែក និងគួរឲ្យចាប់អារម្មណ៍
-ចម្រៀង និងបទភ្លេង៖ប្រើបទចម្រៀងល្បីៗ ពិរសៗសម្បូរបែបមានគម្រូស្រាប់ៗ ឬយក
ចេញពីទូរស័ព្ទមកប្រើក៏បាន
-ស្ទីកគ័រ(Stickers)៖មានភាពសម្បូរបែប រើសម៉ូតណាក៏បាន ហើយបើមិនចង់ប្រើប្រាស់
ស្ទីគគ័រទេ អ្នកថែមទាំងអាចទាញយករូបភាពពីក្នុងទូរស័ព្ទមកដាក់លើ
​ វីដេអូរបស់អ្នកបានថែមទៀតផង
-ថែមព័ណ៌ ឬថែមវេទមន្ត(Effect)៖មានគ្រប់ប្រភេទឲ្យជ្រើសរើស ថែមភ្លើងស៊ុមលើវីដេអូ
​ លេងស្តាយហោះចេញ លោតចូល ធ្លាក់ពីលើ ចេញពីក្រោម ក្រលុកពី ​
​​ ឆ្វេង គ្រលែងពីស្តាំដោយមានគម្រូស្រាប់ៗជាច្រើនសម្រាប់អ្នករើសបាន
​ តាមចិត្តដើម្បីយកមកប្រើប្រាស់ក្នុងវីដេអូរបស់អ្នកឲ្យកាន់តែទាក់ទាញ។

ដើម្បីចេះកាត់តវីដេអូរសូមអនុវត្តតាមវិធីងាយៗដូចខាងក្រោម៖
ជំហានទី១៖សូមចូលទៅ Appstore ឬPlaystore ដើម្បីទាញយកកម្មវិធី Capcut
ជំហានទី២៖សូមចុចបើកកម្មវិធី រួចរកពាក្យ New Project រួចហើយអ្នកអាចរើសយកវីដេអូរ
ពីក្នុងទូរស័ព្ទដៃរបស់អ្នកមកកាត់ត។(បញ្ជាក់​នៅលើវីដេអូនឹងមានបន្ទាត់បញ្ឈ
ព័ណ៌សមួយ ដែលជាបន្ទាត់នោះសម្រាប់ឲ្យយើងរំកិល ឬយកទៅដាក់ត្រង់
កន្លែងដែលយើងចង់កាត់ត ឬថែមថយកែប្រែលើវីដេអូរ យកបន្ទាត់នោះដាក់
ត្រង់កន្លែងណាមានន័យថា អ្នកចង់កាត់ ឬចង់កែថែមថយត្រង់កន្លែងនោះ)។


ជំហានទី៣៖ត្រូវស្វែងយល់ពីមុខងារមួយចំនួនសិនថា អ្នកអាចធ្វើអ្វីបានខ្លះ។
នៅខាងឆ្វេងវីដេអូរដែលអ្នកអូសចូលមកនោះមានពាក្យ Mute Clip audio មានន័យថា អ្នកអាចបិទសំឡេងវីដេអូដើមចោលបាន។ បើសិនជាអ្នកចង់បើកវិញសូមយក Unmute វិញទៅបានហើយ។(***បញ្ជាក់រាល់ការកែច្នៃហើយកន្លែងណាមួយត្រូវចុចលើសញ្ញាធីចបើមិនដូច្នេះ ប្រយ័ត្នកម្មវិធីនេះមិនបាន Save ការកាត់តថែមថយរបស់អ្នក)។
Edit ជាកន្លែងកែវីដេអូរដែលមានផ្តល់មុខងារបន្ថែមដូចជា៖
-Split៖យកបន្ទាត់បញ្ឈដាក់ត្រង់ចំណុចដែលអ្នកចង់បំបែកវីដេអូរចេញពីគ្នា រួចចុចពាក្យ Spilt នោះអ្នកនឹងអាចផ្តាច់វីដេអូរចេញពីគ្នា។
-Speed៖អ្នកអាចកំណត់ល្បឿនវីដេអូរមានយឺតតិច យឺតខ្លាំង ដោយមានច្រើន
ប្រភេទអ្នកអាចរើសល្បឿនបានដោយខ្លួនឯង។
-Volume៖ជាកន្លែងបើកសំឡេងឲ្យខ្លាំង ឬខ្សោយដោយកម្រិតសំឡេងមានដល់
លេខ200។
-Animation កន្លែងថែមចលនាឲ្យវីដេអូរដោយមានផ្តល់03 មុខងារបន្ថែមទៀត៖
-In វីដេអូរនឹងលោតចេញពីក្នុងមក(មានច្រើនប្រភេទទៀត សូមចុចសាក
ល្បងដោយខ្លួនឯងបន្ថែមទៀត។)
-Out វីដេអូនឹងទាញចេញពីក្រៅទៅ(មានច្រើនប្រភេទទៀត សូមចុចសាក
ល្បងដោយខ្លួនឯងបន្ថែមទៀត។)
-Combo ជាអ្នកកន្លែងដែលរើសចលនាវីដេអូរបែប 3D

-Remove Background ជាកន្លែងដែលយើងអាចលុបបេកក្រោណ (Background)
ដោយចុចម្តងមានន័យថាលុប ចុចលើវាពីរដងមានន័យថាទាញ
យកមកវិញ។

Audio ->Sound ជាកន្លែងដែលយើងដាក់បទភ្លេង ឬចម្រៀង។ អ្នកនឹងឃើញ៖
-ចម្រៀងផ្តល់ជាគម្រូស្រាប់ៗ
-Recommended៖ អ្នកនឹងឃើញចម្រៀងដែលស្នើឲ្យយើងរើស
-Extract៖មានន័យថា យើងអាចទាញយកតែបទភ្លេងពីវីដេអូផ្សេងៗទៀតក្នុង
ទូរស័ព្ទដៃរបស់យើង ដោយយើងមិនចាំបាច់យកវីដេអូរ ឬរូបភាពនោះទេ។ បើសិន
ជាអ្នកទាញចូលហើយ អ្នកអាចកំណត់ឲ្យវែងឬខ្លីត្រឹមណា ដោយការទាញវា។ (បើ
ចង់បានខ្លីបង្រួមវាឲ្យខ្លី នោះអ្នកនឹងដាក់ចម្រៀង ឬភ្លេងបានច្រើន បើចង់បានវែង
សូមទាញវាឲ្យផុតពីដើមវីដេអូរដល់ចប់វីដេអូរ។)
-Voiceover ជាកន្លែងដែលអ្នកអាចបញ្ចូលសំឡេងរបស់អ្នកទៅក្នុងវីដេអូរបាន
ហើយត្រូវ Mute វីដេអូរដើមសិនបើមិនដូច្នោះទេសំឡេងវីដេអូរ និងសំឡេងបញ្ចូល
របស់អ្នកនឹងលឺដំណាលគ្នា។​

Text ជាកន្លែងដែលអ្នកចង់សរសេរអក្សរ ដោយផ្តល់មុខងារមួយចំនួនបន្ថែមទៀតដូចជា៖
-Keyboard កន្លែងដែលយើងប្រើ Keyboard របស់ទូរស័ព្ទដើម្បីសរសេរ
-Style ជាកន្លែងសម្រាប់លេងម៉ូតអក្សរមានដូចជារើសប្រភេទ រើសកម្រាស់ រើស
ផ្ទៃ រើសកំណត់ព័ណ៌ រើសតម្រឹមឆ្វេងស្តាំ រើសអក្សរដិត អក្សរត្រេត អក្សរមាន
បន្ទាត់ពីក្រោមជាដើម(សាកល្បងលេងម៉ូតអក្សរដោយបន្ថែមខ្លួនឯង)។
-Effect កន្លែងសម្រាប់លេងម៉ូតអក្សរស្រាប់ៗបន្ថែមទៀតតាមបែប3D និងព័ណ៌
ស្អាតៗ និងប្លែកៗបន្ថែមទៀត។
-Bubble រើសប្រអប់ស្រាប់ៗដាក់អក្សរ (មានច្រើនប្រភេទ គ្រប់ម៉ូត និងគ្រប់ទម្រង់
-Animation ដាក់ចលនាអក្សរ មានដាក់ឲ្យអក្សររត់ អក្សរលោត អក្សរហោះ អក្សរ
ហើរ ចេញពីឆ្វេងស្តាំ ចេញមុខក្រោយ ឬចេញពីលើក្រោមតាមចិត្ត។
-Text Template មានគម្រូស្រាប់ៗដែលរចនារួចឲ្យយើងរើសមានដូចជាប្រភេទ
អក្សររត់ ចំណងជើង ដាក់ម៉ោង ដាក់ Subtitle ដាក់សារ ដាក់សញ្ញា ដាក់ប្រអប់
ដាក់ចំណងជើងដូចចំណងជើងព័ត៌មានលើកញ្ចក់ទូរទស្សន៍ជាដើម។
-Auto Caption -បើសិនជាអ្នកបើកវាឲ្យមានដំណើរការមានន័យថា យើងបើក
ឲ្យមានអក្សររត់ពីក្រោមវីដេអូរនោះខណៈដែលមនុស្សកំពុងនិយាយគ្នា។
-Sticker ជាកន្លែងដែលយើងអាចយករូបភាពពីទូរស័ព្ទ(កន្លែងមានសញ្ញា+)មកដាក់
លើវីដេអូរ ឬថែម Sticker​ ដែលមានគម្រូស្រាប់ៗនឹងមកប្រើ(មានដល់ទៅ38ប្រភេទ
សូមចុចមើលឲ្យអស់ និងរើសតាមចិត្ត)។
(បញ្ជាក់៖បើចង់បានបង្ហាញអក្សររយៈពេលខ្លីសូមទាញវាបង្រួមឲ្យខ្លី បើចង់ឲ្យអក្សរ
ដែលអ្នកបញ្ចូលបង្ហាញដល់ផុតវីដេអូរនោះសូមទាញវាឲ្យវែងផុតចាប់ពីដើមវីដេអូរ
ដល់ចប់វីដេអូរ។)

Overlay->Add Overlay ជាកន្លែងដែលយើងចង់បន្ថែមវីដេអូរមួយទៀតពីលើវីដេអូររបស់
យើង(ឈប់សិន!មិនមែនមួយទៀត គឺអាចថែមវីដេអូរផ្សេងទៀតបានច្រើនលើសពី
មួយ អាច ១០ ឬ២០ សូមសាកល្បងបន្ថែមដោយខ្លួនឯង)។
Effects-> Add Effects ប្លែកទៀតហើយ ដោយអ្នកអាចថែមម៉ូត ថែមស៊ុមខ្យូតៗ មានដល់
ទៅ 15ប្រភេទឲ្យរើសដូចជា៖Trending, Magic Make Up, Basic, Mood, Variety,
Love, Bling, Shadow, Party, Texture, Retro, Split, Nature, Frame ជាដើម។ (សូម
ចុចមើលមួយៗឲ្យអស់)។

Filter មិនចំឡែកទេ​ គឺជាកន្លែងដែលយើងអាចប្តូរព័ណ៌វីដេអូរបស់យើង ដែលមានដល់ទៅ
7ប្រភេទដូចជា៖ Life, Food, Movie, Nature, Retro, B&W, និងStyle ជាដើម។
បញ្ជាក់យើងថែមទាំងអាចសារ៉េពន្លឺនៅកន្លែង Adjust ឬអាចលុបវាចោលវិញ
គឺ Delete។

Format ជាកន្លែងដែលអ្នកអាចរើសទំហំវីដេអូរ ដែលមានរហូតទៅដល់10ទំហំឲ្យអ្នក
ជ្រើសរើស។ សូមសាកល្បងរើសឲ្យគ្រប់ទំហំ សូមកុំចុចរំលងណា។
Canvas ជាកន្លែងដែលអ្នកអាចថែមបេកក្រោណ (Background) ដោយនៅក្នុងនោះមាន ​
មុខងារបន្ថែមដូចជា៖
-Color ដាក់ព័ណ៌ឲ្យបេកក្រោណរបស់វីដេអូរ
-Background គឺរើសបេកក្រោណសម្រាប់វីដេអូរ ដោយអ្នកអាចយករូបចេញពី
ទូរស័ព្ទរបស់អ្នក ឬយករូបស្រាប់ៗដែលស្អាតៗ​ និងខ្យូតៗ ហើយថែមទាំងមាន
ច្រើនប្រភេទ សូមចុចមើលខ្លួនមើលខ្លួនឯងបន្ថែមទៀត។
Blur ជាកន្លែងដែលយើងអាចដាក់ឲ្យវីដេអូរព្រាល ដោយព្រាលតិច ព្រាលខ្លាំង ឬព្រាលជិត
ឈឹងតែម្តង។
Adjust ជាកន្លែងដែលយើងថែម​ effects ឬកំណត់ព័ណ៌បន្ថែមទៀតលើវីដេអូរ។
Beauty ជាកន្លែងកែសម្រស់ឲ្យសាច់ម៉ត់
Voice Effect កែសំឡេង

ចុងបញ្ចប់៖ ក្រោយពីបានកាត់ត សរសេរអក្សរ ថែមភ្លេង ថែមម៉ូតចប់ សូមអ្នកមើលទៅផ្នែក
ខាងលើវីដេអូរ ដោយទីនោះមានកន្លែងឲ្យអ្នកជ្រើសរើសកម្រិតភាពច្បាស់
របស់វីដេអូរ។ ចំណែកឯសញ្ញាព្រួញជាកន្លែងដែលអ្នកអាចរក្សាវីដេអូរដែលអ្នក
បានកាត់តរួចទៅទុកក្នុងទូរស័ព្ទដៃរបស់អ្នក៕

អត្ថបទ៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here