បើក File Word ឬ PowerPoint លើកំព្យូទ័រផ្សេង ប៉ុន្តែអត់បង្ហាញទម្រង់ Font អក្សរដើមតើគួរធ្វើបែបណា?

0

បើសិនជាអ្នកប្រើប្រាស់នូវកម្មវិធី Word ឬ PowerPoint ហើយតម្រូវឱ្យអ្នកធ្វើការផ្ទេរ File ទាំងនោះពីកំព្យូទ័ររបស់អ្នក ទៅកាន់កំព្យូទ័ររបស់មិត្តភក្តិអ្នក ឬ កុំព្យូទ័រផ្សេងទៀត ប្រាកដណាស់ អ្នកនឹងអាចជួបនូវបញ្ហាកំព្យូទ័រមិនស្គាល់ Font ឬ មិនបានបង្ហាញនូវទម្រង់ Font ដែលអ្នកបានកំណត់ប្រើប្រាស់លើកំព្យូទ័ររបស់អ្នក។

បញ្ហានេះ អាចកើតឡើងដោយសារតែមិនមានតម្លើងនូវទម្រង់ Font ដូចទៅនឹង Font ដែលអ្នកបានប្រើប្រាស់នៅក្នុងកំព្យូទ័ររបស់អ្នក។ អ្នកអាចដោះស្រាយនូវបញ្ហាមួយនេះបាន តាមរយៈការតម្លើង Font នោះនៅក្នុងកំព្យូទ័រផ្សេងដែលអ្នកកំពុងប្រើប្រាស់ ប៉ុន្តែវាអាចនឹងចំណាញពេលវេលាយូរ និងមានភាពស្មុគស្មាញ។

ប៉ុន្តែនៅថ្ងៃនេះ NCTC សូមណែនាំពីរបៀបដែលអ្នកអាចឱ្យកំព្យូទ័រផ្សេងស្គាល់ និងបង្ហាញនូវទម្រង់ Fonts ដែលអ្នកបានប្រើប្រាស់ក្នុងកំព្យូទ័ររបស់អ្នកបាន ដោយមិនបាច់ធ្វើការតម្លើង Fonts ទាំងនោះនៅក្នុងកំព្យូទ័រផ្សេង។

ដើម្បីអាចកំណត់ឱ្យកំព្យូទ័រផ្សេងស្គាល់នូវ Fonts ដែលអ្នកបានប្រើប្រាស់បាន សូមធ្វើតាមជំហានខាងក្រោម៖

• ជំហានដំបូង សូមចូលទៅកាន់ File Word ឬ PowerPoint របស់អ្នកដែលត្រូវបើកនៅក្នុងកំព្យូទ័រផ្សេង រួចចុចលើពាក្យ “File” បន្ទាប់មកសូមជ្រើសយកពាក្យ “Options”។


• ជំហានបន្ទាប់ ក៏ដូចជាជំហានចុងក្រោយ សូមចុចលើពាក្យ “Save” បន្ទាប់មកសូមចុចសញ្ញាធីកលើពាក្យ “Embed fonts in the file” និងសូមចុចសញ្ញាធីកលើចំណុចទីពីរ និងចុចលើពាក្យ “OK” ជាការស្រេច៕

អត្ថបទ៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here