ក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 16 ជាមួយនឹងមុខងារសម្បូរបែបជាច្រើន ដោយក្នុងចំណោមមុខងារទាំងនោះ មានមុខងារមួយពិតជាមានប្រយោជន៍សំខាន់ណាស់ដល់អ្នកប្រើប្រាស់។
មុខងារ Control Nearby Devices ជាមុខងារថ្មីមួយ ដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 16។ វាជាមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការគ្រប់គ្រងទូរស័ព្ទរបស់ពួកគេមួយគ្រឿងផ្សេងទៀត ដែលមានចម្ងាយនៅជិត ខ្លួនរបស់ពួកគេបានផងដែរ។
ដើម្បីអាចគ្រប់គ្រងទូរស័ព្ទរបស់អ្នកមួយគ្រឿងផ្សេងទៀត ដែលនៅជិតខ្លួនអ្នកបាន សូមធ្វើតាមជំហានខាងក្រោម៖
• ជំហានដំបូង សូម Log in iCloud ចូលទូរស័ព្ទ ដែលអ្នកចង់គ្រប់គ្រងពីចម្ងាយ។ សូមបញ្ជាក់ថា អ្នកអាចគ្រប់គ្រងលើទូរស័ព្ទលើសពីចំនួន ១គ្រឿង។ បន្ទាប់មក សូមចូលទៅកាន់ Settings និងចុចលើពាក្យ “Accessibility” រួចសូមជ្រើសយក “Control Nearby Devices”។
• ជំហានបន្ទាប់ សូមចុចលើពាក្យ “Control Nearby Devices” ដើម្បីមើលឈ្មោះទូរស័ព្ទដែលអ្នកចង់គ្រប់គ្រង បន្ទាប់មកសូមចុចលើឈ្មោះឧបករណ៍ (ទូរស័ព្ទ) មួយនោះ។
• ជំហានចុងក្រោយ អ្នកអាចធ្វើការគ្រប់គ្រងលើទូរស័ព្ទមួយនោះបាន តាមរយៈការបញ្ជាតាមមុខងារដែលមានដូចខាងក្រោម៕
អត្ថបទ៖ ប៉ោក លក្ខិណា
រូបភាព៖ Future