របៀបបើកមុខងារបង្ហាញភាគរយថ្ម នៅលើទូរស័ព្ទ iPhone ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ IOS 16

0

ថ្មីៗនេះ អ្នកប្រាកដជាលេចលឺនូវព័ត៌មានមួយចំនួនដែលបាននិយាយថា ប្រព័ន្ធប្រតិបត្តិការ IOS 16 នឹងនាំយកមកវិញនូវមុខងារបង្ហាញភាគរយថ្ម សម្រាប់ទូរស័ព្ទដៃ iPhone ដែលមានឆក (ពី iPhone X ទៅ) ហើយ។

ចាប់តាំងពីជំនាន់ទូរស័ព្ទ iPhone X ឡើងទៅ ក្រុមហ៊ុន Apple បានដកនូវមុខងារបង្ហាញភាគរយថ្មចេញ ដោយសារតែបញ្ហាថ្ងាសឆករបស់វា ប៉ុន្តែសម្រាប់កំណែអាប់ដេតលើប្រព័ន្ធប្រតិបត្តិការ IOS 16 ថ្មីនេះ ក្រុមហ៊ុន Apple បាននាំយកវាត្រឡប់មកវិញហើយ។

បើសិនជាទូរស័ព្ទ iPhone របស់អ្នកបានធ្វើការអាប់ដេតឡើងទៅប្រព័ន្ធប្រតិបត្តិការ IOS 16 ហើយអ្នកចង់បើកដំណើរការនូវមុខងារមួយនេះ សូមធ្វើតាមជំហានខាងក្រោម៖

• ជំហានដំបូង សូមចូលទៅកាន់ Settings  រួចជ្រើសយកពាក្យ “Battery” និងចុចបើកដំណើរការលើប៊ូតុងដែលមានពាក្យ “Battery Percentage” ជាការស្រេច៕

រូបភាព៖ tom’s guide

អត្ថបទ៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here