កម្មវិធី Signal ផ្តល់មុខងារសម្បូរបែបសម្រាប់ការទំនាក់ទំនង

0

បើសិនជាអ្នកនិយមប្រើនូវការទំនាក់ទំនងតាមប្រព័ន្ធអនឡាញ នោះអ្នកប្រាកដជា ស្គាល់នូវកម្មវិធី “Telegram” ពិតជាមិនខាន ដែលកម្មវិធីនេះបានផ្តល់នូវភាពងាយ ស្រួលក្នុងការទំនាក់ទំនងគ្នាឬការផ្ញើរនូវឯកសារផ្សេងៗ។

ប៉ុន្តែនៅថ្ងៃនេះ ក្រុមការងាររបស់យើងសូមណែនាំនូវកម្មវិធីមួយដែលស្រដៀងទៅនឹង “Telegram” តែអាចនិយាយបានថា កម្មវិធីវិធីនោះមាននូវមុខងារ “Function” នឹងការរៀបចាំបានស្អាតនិងល្អជាងកម្មវិធី“Telegram”។ កម្មវិធីនោះត្រូវបានគេអោយ ឈ្មោះថា “Signal”។

“Signal” គឺជាកម្មវិធី Cross-platform ដែលអ្នកប្រើប្រាស់អាចប្រើដើម្បីផ្ញើរសារ សំឡេង រូបភាព ឯកសារ (File) ឬក៏ “Emoji” ផ្សេងៗដែលស្រដៀងទៅនឹងកម្មវិធី “Telegram” និង “Messenger” ដែរ។ ដើម្បីអាចប្រើប្រាស់កម្មវិធីនេះបាន អ្នកគ្រាន់តែចូលទៅកាន់ “PlayStore” ឬ “AppStore” ដើម្បីទាញយករួចវាយបញ្ចូល នូវលេខទូរស័ព្ទរបស់អ្នកជាការស្រេច។

ខាងក្រោមនេះគឺជាមុខងារមួយចំនួនដែលមាននៅក្នុងកម្មវិធី “Signal”÷

+ Emoji, Stickers & GIF

+ Video Call៖

+ មុខងារ “React” និងលុបសារ

+ ផ្ញើរសារជាសំឡេង រូបភាព ឯកសារ ទីតាំង ឬ “Contact”:

ដើម្បីទទួលបាននូវបទពិសោធន៍ពិតៗ អ្នកអាចធ្វើការតម្លើងនូវកម្មវិធីបានតាមរយៈ “PlayStore ” ឬ “App Store” ឬក៏ក្នុង “Desktop”៕

អត្ថបទ៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here