ការកែប្រែរូបភាព និងរចនារូបថតឲ្យមានភាពឲ្យកាន់តែមានភាពទាក់ទាញ និងកាន់មានការពេញនិយមយ៉ាងខ្លាំងក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសបំផុតគឺនៅក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម ឬផ្សព្វផ្សាយផលិតផលលក់អនឡាញ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយស្រួលមួយអាចជួយដល់អ្នកដែលមិនពូកែ IT អាចធ្វើការលុប Background រូបថត ឬរូបភាពចេញបានយ៉ាងលឿន និងមានប្រសិទ្ធភាពទាំងលើទូរស័ព្ទដៃ និងលើកុំព្យូទ័រ។
ជំហានដំបូងសូមចូលទៅកាន់៖ https://www.remove.bg
ជំហានបន្ទាប់៖ សូមចុចលើពាក្យ Upload Image សម្រាប់រើសយករូបថតដែលអ្នកចង់កាត់ Background ចេញ។ ក្រោយមកអ្នកត្រូវរងចាំបន្តិច ដើម្បីវ៉ិបសាយនេះកាត់ Background រូបថតចេញ។
ជំហានបញ្ចប់៖ សូមចុចលើពាក្យ Download ដើម្បីទាញយករូបភាពដែលបានកាត់រួច។
អត្ថបទ៖ ប៉ោក លក្ខិណា