Gboard ជា Keyboard មួយ​ដែលមាន​ច្រើន​ភាសា និង​ផ្ដល់​ភាពងាយស្រួល​ក្នុងការ Chat

0

អ្នក​ធ្លាប់តែ​ប្រើប្រាស់​កម្មវិធី​បកប្រែ​នៅក្នុង​សេវាកម្ម Google Translate របស់​ក្រុមហ៊ុន Google ជា​ជំនួយ ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​អាច​ប្រើប្រាស់​កម្មវិធី​បកប្រែ​ភាសា​នោះ​នៅក្នុង​ឆាត​បាន។

Gboard ជា​កម្មវិធី Google Keyboard ដែលមាន​សមត្ថភាព​ផ្តល់​សេវាកម្ម​បកប្រែ​ភាសា​ក្នុង Chat លឿន រហ័ស ដោយ​អ្នក​អាច​វាយ​ជា​អក្សរ ឬ​បញ្ចូល​ជា​សំឡេង​ក៏បាន។ សេវាកម្ម  Google Translate នឹង​ប្រែភាសា​ដែល​អ្នក​បាន​បញ្ចូល​ទៅជា​ភាសា​មួយទៀត​ដែល​អ្នក​ចង់បាន។ ក្រៅពី​ប្រែភាសា Gboard ថែមទាំង​ផ្តល់​មុខងារ​ចំនួន៦ផ្សេងទៀត​ដូចជា៖

  • Emoji serch
  • Google Serch
  • Stickers
  • Customizable Themes
  • Voice Typing
  • Stickers Gallery
  • Express yourself

ដើម្បី​បើក​ដំណើរការ​កម្មវិធី​នេះ​សូម​អនុវត្តតាម​ជំហាន​រៀបរាប់​ដូចខាងក្រោម។

ជំ​ហ៊ាន​ដំបូង៖ សូមអ្នក​ចូលទៅ​កាន់ Play Store សម្រាប់​អ្នកប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android និង​ចូលទៅ​កាន់ App Store សម្រាប់​អ្នកប្រើប្រាស់ iOS  ឬ​ទូរស័ព្ទដៃ iPhone

ជំហាន់​បន្ទាប់៖ សូមអ្នក​ស្វែងរក Gboard – the Google Keyboard

ជា​បន្ត៖ សូម​ចុច​លើ​ពាក្យ Install -> Open -> Enable in Setting -> ចុច​រំកិល​ប៉ូ​តុងមក​ព័ណ៌​ខៀវ​ដើម្បី​បើក​ដំណើរការ Keyboard ក្នុង​ទូរស័ព្ទដៃ​របស់​អ្នក។

ក្រោយមកទៀត៖ សូម​ចុច Select Input Method->ចុច​លើ​ពាក្យ Keryboard ->Gboard។

ចុងបញ្ចប់៖ អ្នក​អាច​ចូលទៅ​កម្មវិធី​ណាមួយ​ដែល​អ្នក​ចង់​ឆាត និង​វាយ​អក្សរ ឬ​បញ្ចូល​ជាសំឡេង​ក៏បាន។

បញ្ជាក់៖ កម្មវិធី Gboard ជំនាន់​ថ្មី មាន​បន្ថែម​មុខងារ​ជំនួយ​ក្នុងការ​ស្វែងរក​ចំនួន ៤ផ្សេងទៀត​មានដូចជា  Google Serch, Youtube, Map, និង Contacts។ ដូច​ច្នេះ អ្នក​អាចប្រើប្រាស់​មុខងារ​ជាច្រើន​នៅក្នុង​ឆាត​ដោយ​គ្រាន់តែ​ដំឡើង​កម្មវិធី Gboard នៅលើ​ទូរស័ព្ទដៃ​របស់​អ្នក៕

អត្ថបទ៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here