កម្មវិធីកាត់រូបភាព និងវីដេអូរស្អាតៗ​ បានលឿនបំផុតលើទូរស័ព្ទដៃ

0

កាលពីមុនមានតែអ្នកជំនាញ IT ប៉ុណ្ណោះទេ ដែលអាចកាត់រូបភាព និងវីដេអូរស្អាតៗ ប៉ុន្តែបច្ចុប្បន្នទោះបីជាអ្នកពុំមានចំណេះដឹង ឬជំនាញ IT ក៏អាចកាត់រូបភាពស្អាតៗបានដោយខ្លួនឯង។ លើពីនេះ ការកាត់រូបភាពនោះមិនត្រូវការចំណាយពេលវេលាច្រើននោះទេ។

KineMaster ជាកម្មវិធីកែរូបថត និងកាត់វីដេអូរដ៏ពេញនិយមបំផុត ដែលអ្នកអាចដំឡើងវាបានទាំងនៅលើទូរស័ព្ទដៃ ថេប្លេត និង Chromebook។ កម្មវិធីនេះផ្តល់នូវមុខងារសម្បូរបែបសម្រាប់ការកែរូបថត និងវីដេអូរ ផ្តល់មុខងារឲ្យទាញយកមាតិកាមកប្រើប្រាស់​ និងមានអ្វីពិសេសផ្សេងជាងនេះទៅទៀតដូចជា Stickers ស្អាតៗ Music និងEffects ដែលស្រស់ស្អាតជាច្រើន។

ដើម្បីអាចកាត់រូបភាពបានដោយខ្លួនឯងសូមអនុវត្តតាមវិធីងាយៗដូចខាងក្រោម៖
ជំហ៊ានដំបូង៖ សូមអ្នកចូលទៅ App Store រូចវាយពាក្យ
KineMaster-Video Editor, Video Master
ជំហានបន្ទាប់៖ សូមចុច Install -> Open -> Ok

១)របៀបកែរូបភាព
ជំហានដំបូង៖ សូមបើកកម្មវិធី-> Create New ឬ Media

ដើម្បីដាក់Background៖​ រើសទំហំរូបភាពដែលអ្នកចង់បាន->Next
->រើសរូបភាព Background ដែលអ្នកចង់ដាក់

ដើម្បីដាក់រូបភាព៖ ចូលទៅ Layer -> Media ->រើសរូបភាពដែលអ្នក
បានលុប Background រួចដាក់ចូល (ដើម្បីលុប Background
រូបភាព (https://nctc.gov.kh/archives/106437)

ដើម្បីថែមថែមរូបភាព៖ ចូលទៅ Layer -> Media ->រើសរូបភាពផ្សេងៗដែលអ្នក
ចង់ដាក់បញ្ចូល(ដើម្បីឲ្យភាពយើងស្អាត ដាក់តែពីរ ឬបីរូបភាពបានហើយ)
ដើម្បីសរសេរអក្សរលើរូបភាព៖ ចូលទៅ Layer -> រើសយក T ជាកន្លែងបំពេញអក្សរ


ដើម្បីថែមព័ណ៌អក្សរ៖ សូមចុចលើអក្សរដែលអ្នកវាយបញ្ចូលរួច នោះវានឹងលោតផ្ទាំងព័ណ៌ឲ្យរើស។
ដើម្បីប្តូរហ្វុនអក្សរ៖ សូមចុចលើ Aa ដើម្បីចុចរើសហ្វុនដែលអ្នកចូលចិត្ត ហើយដើម្បីដាក់ Background ឲ្យអក្សរអ្នកគ្រាន់តែរំកិលចុះក្រោម ស្វែងរក និងចុចលើពាក្យ Background រួចហើយអាចចុច រើសព័ណ៌Background ដែលអ្នកចូលចិត្ត។
ចុងបញ្ចប់៖ អ្នកអាចចុចលើសញ្ញារូបភាពនៅផ្នែកខាងឆ្វេងដើម្បី
រក្សារូបភាព។

សរុបមក បើសិនជាអ្នកបានអនុវត្តតាំងពីដើមមក តាមលំដាប់លំដោយនោះអ្នកចេះ
អំពីរបៀបកាត់រូបភាពដោយអាចដាក់Background ដាក់រូបច្រើនជាមួយគ្នា បន្ថែមអក្សរ
ដាក់Background ឲ្យអក្សរ និងប្តូរព័ណ៌ឲ្យអក្សរជាដើម៕

អត្ថបទ៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here