ប្រើតែហ្វេសបុក អ្នកក៏​អាច​រចនា​រូបថត ​ឬ​វីដេអូ​របស់​អ្នក​មុន​នឹង​ផុស

0

សព្វថ្ងៃ គេត្រូវការកម្មវិធីជំនួយ ឬកម្មវិធីកាត់តជាច្រើន ដើម្បីរចនារូបថត ឬវីដេអូមុននឹងផុសលើបណ្តាញសង្គមហ្វេសបុក។ ប៉ុន្តែពេលនេះ អ្នកអាចរចនារូបថត និងវីដេអូរបស់អ្នកបន្ថែមទៀតតាមវិធីសាស្ត្រងាយៗនៅលើហ្វេសបុកផ្ទាល់របស់អ្នកបានតែម្តងទាំងលើទូរស័ព្ទដៃ និងលើកុំព្យូទ័ររបស់អ្នក។

តាមដានដល់ចប់អ្នកនឹងចេះ៖
-យករូបផ្សេងៗ ឬរូបថត មកតម្រៀបគ្នាលើរូបថតមួយសន្លឹក ឬលើវីដេអូរបស់អ្នក
-រើសរូបរាងរូបថតដោយស្វ័យប្រវត្តិដោយមិនចាំបាច់ប្រើកម្មវិធីកាត់ត
-បន្ថែមបន្ថយពន្លឺឲ្យរូបថត ឬវីដេអូ(Effects) ឲ្យភ្លឺ ច្បាស់ ងងឹត ឬព្រាល
-ចេះបន្ថែមរូបភាពមានចលនា (GIFT)
-ចេះបន្ថែមរូបភាពបង្ហាញអារម្មណ៍ (Emoji)
-យករូបថត ឬវីដេអូដែលកែច្នៃរួចមក​កែច្នៃសាជាថ្មីដោយប្រើ Effects ផ្សេងៗ។​

ដើម្បីចេះរចនារូបថត ឬថែមរូបថតលើវីដេអូសូមតាមដានដូចខាងក្រោម៖
ជំហានទី១៖ចូលទៅគណនីហ្វេសបុករបស់អ្នក។ រួចចូលទៅកន្លែងផុសរូប
ចុចលើពាក្យ Photo ->រើសយករូប ឬវីដេអូដែលអ្នកចង់ផុស ឬរូប និងវីដេអូ
ដែលអ្នកចង់ប្រើសម្រាប់ដាក់ជា Background

ជំហានទី២៖បន្ទាប់ពីរើសរូបថត ឬវីដេអូបានហើយ អ្នកក្រឡេកមើលលើរូបថត ឬវីដេអូ
របស់អ្នកនោះអ្នកនឹងឃើញពាក្យ Edit (កែ)។ សូមចុចលើពាក្យ Edit។

ជំហានទី៣៖វានឹងលោតបង្ហាញផ្ទាំងដូចខាងក្រោមនេះ។ រួចអ្នកចុចលើសញ្ញារូបថតដើម្បីរើសរូបថត ឬវីដេអូមកបន្ថែមលើរូបថត ឬវីដេអូ Background របស់អ្នក(បើអ្នកលក់ផលិតផលនោះអ្នកអាចថែមរូបឡូហ្គូផលិតផលរបស់អ្នក)។

ជំហានទី៤៖អ្នកអាចរើសយករូបថតដែលអ្នកចង់ថែមបានហើយ។ នៅពេលដែលអ្នកទាញ
រូបថតដែលអ្នកចង់បន្ថែមបានហើយនោះ អ្នកគ្រាន់តែចុចលើរូបនោះ វានឹង
លោតរូបរូបរាងរូបថតសម្របដោយមិនចាំបាច់ប្រើកម្មវិធីកាត់ត(មានរាងការេ
រាងរង្វង់ រាងត្រីកោណ និងរាងបេះដូងជាដើម។

ជំហានទី៥៖ដើម្បីសរសេរអក្សរបានសូមអ្នកចូលទៅកាន់ Aa ​ដែលបង្ហាញ ដូចរូបខាង
ក្រោម។ នៅកន្លែងវាយអក្សរនេះអ្នកអាច៖
ក)រើសព័ណ៌អក្សរ
ខ)រើសស្រមោលអោយអក្សរ
គ)រើសតម្រឹមអក្សរយកឆ្វេង ឬកណ្តាល ឬស្តាំ
ឃ)រើស Background ឲ្យអក្សរ(Glow, Fancy, Classic, Pop, Headline)។

ជំហានទី៦៖អ្នកអាចថែមរូបភាពមានចលនា(GIFs) និងរូបភាពបង្ហាញអារម្មណ៍(Emojis)។
លើសពីនេះ ក្រោយពីអ្នករើសយករូប GIFs ឬEmojis រួចហើយ អ្នកគ្រាន់តែចុច
​លើវានោះវានឹងផ្តល់ព័ណ៌ជាច្រើនដោយស្វ័យប្រវត្តិឲ្យអ្នករើសយក។

ជំហានទី៧៖ ក្រោយពីអ្នកថែមថយរូបថត ឬរើសទម្រង់រូបថត និងសរសេរអក្សររួច នៅមាន​
មុខងារចំនួន៤នៅផ្នែកខាងក្រោមដូចជា៖
1-Effects៖ សម្រាប់កែប្រែរូបថតរបស់អ្នកទាំងស្រុងទៅជាទ្រង់ទ្រាយផ្សេងៗជាច្រើនតាម
ការចូលចិត្តរបស់អ្នក។
2-Lighting៖ បន្ថែមឬបន្ថយពន្លឺលើរូបឬវីដេអូរបស់អ្នកឲ្យព្រាលច្បាស់ឬច្បាស់ខ្លាំង។
3-Save៖ អ្នកអាចរក្សាទុកមួយច្បាប់ ឬវីដេអូដែលរចនារួចចូលក្នុងទូរសព័្ទដៃរបស់អ្នកក្រែង
អ្នកចង់ទុកយកទៅផុសនៅបណ្តាញផ្សេងៗទៀត។
4-Next៖ គឺមានន័យថាអ្នកសម្រេចយករូប ឬវីដេអូ ដែលអ្នករចនារួចហើយ ->Post
ជាការស្រេច។

បញ្ជាក់៖ អ្នកក៏អាចយករូប ឬវីដេអូដែលអ្នកកែច្នៃរួចយកមកផុសឡើងវិញបានផងដែរ។
លើសពីនេះអ្នកអាចបន្ថែមរូប អក្សរ កែប្រែEffects សារជាថ្មី ដោយគ្រាន់តែ
អនុវត្តតាមលំនាំសារដើម៕

អត្ថបទ៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here