កែរូបថត ឬវីដេអូ​ព្រាលៗ​មក​ច្បាស់​ស្អាត​បាន​តាម​វិធី​ងាយៗ

0

ការថតរូបមានភាពពេញនិយមខ្លាំងពីមនុស្សគ្រប់វ័យមិនថាចាស់ ឬក្មេង។ លើសពីនេះ បច្ចុប្បន្នអ្នកថតរូបផ្សាយផលិតផល ឬពាណិជ្ជកម្មក៏មានច្រើនផងដែរ។

យ៉ាងណាមិញ នៅពេលខ្លះរូបថតដែលយើងស្រលាញ់បែរជាព្រាល ដោយវាមិនច្បាស់តាមចិត្តដែលចង់បាន។ ប៉ុន្តែវាលែងជាបញ្ហាទៀតហើយ ព្រោះឥលូវនេះមានដំណោះស្រាយមួយដែលអ្នកចូលចិត្តថតរូបអាចកែរូបភាពឲ្យច្បាស់បានដោយខ្លួនឯង។

Remini ជាកម្មវិធីទូរស័ព្ទដៃដែលអាចកែរូបថតចាស់ៗ ឬព្រាល មកជារូបថតថ្មី ភ្លឺ​​ ច្បាស់ និងមានគុណភាពស្អាតជាងមុនទ្វេដង។ កម្មវិធី Remini មិនត្រឹមតែអាចឲ្យអ្នកកែរូបថតនោះទេអ្នកថែមទាំងអាចកែវីដេអូរ គំនូរ និងរូបប្រភេទ Portrait បានថែមទៀតផង។

ដើម្បីកែរូបភាពព្រិលមកច្បាស់ សូមអនុវត្តតាមជំហានខាងក្រោម៖
ជំហានដំបូង៖សូមចូលទៅកាន់ Play Store -> រួចវាយពាក្យ Remini-Photo Enhancer

ជំហានបន្ទាប់៖ចុចពាក្យ Open -> Next -> Next ->Next ជាបន្តទៀត៖ចុចភ្ជាប់ជាមួយ Facebook ឬGoogle របស់អ្នក ដែលស្ថិតនៅពីក្រោមពាក្យ Sign In ដើម្បីអាចប្រើកម្មវិធីបាន

ជំហានបន្តទៀត៖សូមចុចលើពាក្យ Enhance ដើម្បីចូលទៅរើសរូបថតដែលអ្នកចង់កែ

បន្ទាប់មកទៀត៖អ្នកអាចរើសយករូបភាពដែលអ្នកចង់កែ រួចចុចសញ្ញាធីច (✓)។

សូមរង់ចាំឲ្យផ្ទាំងពាណិជ្ជកម្មលោតចប់ ហើយកម្មវិធីក៏ធ្វើការកែរូបថត។

ចុងបញ្ចប់៖សូមចុចលើសញ្ញាព្រួចុះក្រោមដើម្បីទាញយករូបទុកកក្នុង Gallery។ អ្នកនឹង
ទទួលបានរូបភាពស្អាតជាមុន ច្បាស់ជាងមុន ហើយគុណភាពរូបថតរបស់អ្នក
នឹងដូចថតចេញពីកាមេរ៉ាទំនើប ឬល្បីៗ៕

អត្ថបទ៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here