កែរូបសខ្មៅឲ្យទៅជាព័ណ៌ស្រស់ និងច្បាស់ជាងមុនថែមមួយកម្រិតទៀតតាមវិធីងាយៗ

0

មានរូបភាព ឬរូបថតខ្លះ ដែលអ្នកចូលចិត្ត ប៉ុន្តែវាមានព័ណ៌ស ឬខ្មៅ។ រូបសខ្មៅនោះធ្វើឲ្យវាបាត់បងនូវសោភ័ណ និងមើលរូបទាំងនោះមិនច្បាស់បានគ្រប់ជ្រុងជ្រោយ។ ប៉ុន្តែវាលែងជាបញ្ហាហើយ ព្រោះពេលនេះមានដំណោះស្រាយមួយដែលអ្នកអាចកែរូបភាព ឬរូបថតរបស់អ្នកឲ្យមានព័ណ៌ស្រស់ជាងមុន ភ្លឺជាងមុន និងច្បាស់ជាងមុន។

សូមអនុវត្តតាមជំហានខាងក្រោម៖

ជំហានទី១៖ សូមចូលទៅ Google រួចវាយ
Colorize pictures: turn black and white photos to color with AI


ជំហានទី២៖ សូមចុចលើពាក្យ Upload ដើម្បីទាញយករូបភាព
ឬរូបថតចេញពីទូរស័ព្ទ

ជំហានទី៣៖ ក្រោយពីអ្នកចុចរើសរូបភាពបានហើយ សូមចុចលើពាក្យ Choose

ជំហានទី៤៖ អ្នកត្រូវជ្រើសរើសលេខព័ណ៌។ លេខព័ណ៌មាន 12 15 18 និង20​ ដោយលេខនីមួយៗផ្តល់ព៌ណ៌ដល់រូបថតរបស់អ្នកដូចខាងក្រោម៖
1)រើសលេខ12 អ្នកនឹងទទួលបានរូបថតមានព័ណ៌ស្រាល
2)រើសលេខ15 អ្នកនឹងទទួលបានរូបថតមានព័ណ៌ដិតជាងលេខ12បន្តិច
3)រើសលេខ18 អ្នកនឹងទទួលបានរូបថតមានព័ណ៌ស្រស់ដិតខ្លាំង
4)រើសលេខ20 អ្នកនឹងទទួលបានរូបថតមានព័ណ៌ស្រស់ដិតខ្លាំង និងច្បាស់
5)រើសលេខ25 អ្នកនឹងទទួលបានរូបថតមានព័ណ៌ព័ណ៌ស្រស់ដិតខ្លាំង និងច្បាស់ខ្លាំង






ចុងបញ្ចប់៖ សូមចុច Download ដើម្បីរក្សារូបភាពទុកក្នុងទូរស័ព្ទដៃ
អត្ថបទ៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here