សព្វថ្ងៃ វិស័យលក់អនឡាញមានភាពរីកចម្រើនយ៉ាងខ្លាំង។ យ៉ាងណាមិញ ដើម្បីឲ្យផេចរបស់ខ្លួនមានការចាប់អារម្មណ៍ និងចូលមើលច្រើន ម្ចាស់ផេចតែងតែផុសរូបភាព ឬវីដេអូរ និងអេដ Story លើផេចរបស់ពួកគេជាដើម។
ឥលូវនេះ អ្នកអាចបន្ថែមបទភ្លេងពិរសៗទៅក្នុង Sotry របស់អ្នកបានមុននឹងផុសលើផេច។
ដើម្បីបន្ថែមបទភ្លេង ឬបទចម្រៀងនោះ អ្នកអាចអនុវត្តបានតាមវិធីសាស្ត្រងាយៗ និងលឿនបំផុតដូចខាងក្រោម។
ជំហ៊ានដំបូង៖ សូមចូលទៅកាន់ផេចរបស់អ្នក។
ជំហ៊ានបន្ទាប់៖ សូមចុចលើពាក្យ Create Story បន្ទាប់មកទៀត៖ សូមរើសយកវីដេអូរដែលអ្នកចង់ផុស
ចេញពីទូរស័ព្ទដៃរបស់អ្នក។
បន្តមកទៀត៖ សូមចុចលើពាក្យ Music ដូចគូសរង្វង់បង្ហាញខាងក្រោម
បន្ទាប់មក៖ សូមបំពេញឈ្មោះតារាចម្រៀង ឬបទចម្រៀងដែលអ្នកចង់ដាក់
ចុងបញ្ចប់៖ រើសយកចម្រៀងដែលអ្នកចង់ដាក់ក្នុងវីដេអូររបស់អ្នក
រួចចុចផុស ជាការស្រេច។ អ្នកថែមទាំងអាចបន្ថែមអក្សរ
រូបថត រូបភាព ឬឡូហ្គូទៅលើវីដេអូររបស់អ្នកបានផងដែរ
តាមរបៀប (សូមចុច https://nctc.gov.kh/knowledge/106612 )។