របៀបលុបផេចភ្លាមបាត់ភ្លាមមិនចាំបាច់រង់ចាំដល់ ១៤ថ្ងៃ

0

អ្នកធ្លាប់បានដឹងពីរបៀបបង្កើតផេចរួចហើយ អ្វីដែលសំខាន់ជាងនេះអ្នកក៏ត្រូវស្វែងយល់បន្ថែមទៀតពីរបៀបលុបផេចចោលវិញផងដែរ។ លើសពីនេះ នៅពេលដែលអ្នកចង់លុបផេច ហ្វេសបុកបានកំណត់រយៈពេលលុបរហូតដល់ទៅ១៤ថ្ងៃ។ ប៉ុន្តែមានវិធីសាស្ត្រមួយដែលអ្នកអាចលុបផេចចោលភ្លាមបាត់ភ្លាម។ សូមអនុវត្តដូចវិធីខាងក្រោម៖

ជំហ៊ានទី១៖ អ្នកត្រូវបើកហ្វេសបុករួចចុចលើសញ្ញាត្រេបី។ បន្ទាប់មកទៀតចុចលើពាក្យ Page ដើម្បីរើសផេសសម្រាប់លុប។ បើសិនជាអ្នកមានផេចតែមួយនោះវានឹងបង្ហាញផេចរបស់អ្នក តែបើសិនជាអ្នកមានផេចច្រើននោះវានឹងតម្រៀបគ្នាឲ្យអ្នករើសយកផេចដែលអ្នកចង់លុបចោ។

ជំហ៊ានទី២៖អ្នកត្រូវចុចលើសញ្ញាសោរ(Settings)នៅផ្នែកខាងលើជ្រុងខាងស្តាំសិន
នោះវានឹងលោតផ្ទាំងថ្មីមួយ។ បន្ទាប់មកអ្នកត្រូវរើសយកពាក្យ General។

ជំហ៊ានទី៣៖អ្នកត្រូវអូសមកខាងក្រោមដើម្បីស្វែងរកពាក្យថា Remove Page។ នៅពេល
អ្នកចុចលើពាក្យ Delete មានន័យថា អ្នកសម្រេចចិត្តលុបវាចោល ដោយការ
លុបនោះជាការលុបជារៀងរហូត។ ប៉ុន្តែយ៉ាងណាអ្នកក៏ត្រូវរង់ចាំមួយនាទី ឬ
Refresh ផេចអ្នកសិន ដើម្បីឲ្យហ្វេសបុកដំណើរការលុបផេចនោះចោលភ្លាម
តែម្តង ដោយមិនចាំបាច់រង់ចាំដល់ទៅរយៈពេល១៤ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here