នៅពេលបង្កើតគណនីហ្វេសបុកមានការទាមទារឲ្យបំពេញលេខទូរស័ព្ទ ឬម៉េលជាដើម។ យ៉ាងណាមិញ ពេលខ្លះអ្នកបានបំពេញលេខច្រើនខ្សែ ឬម៉េលច្រើនខ្សែ ដែលពេលខ្លះវាអាចធ្វើយើងច្រលូកច្រលំ ដូច្នេះត្រូវការលុបចោលខ្លះ។ ម៉្យាងទៀត ពេលខ្លះអ្នកបានខ្ចីទូរស័ព្ទ ឬឧករណ៍របស់អ្នកដ៏ទៃដើម្បីលុកចូល និងប្រើប្រាស់បណ្តាញសង្គមរបស់អ្នក។ យ៉ាងណាមិញ អ្នកក៏ត្រូវលុកចេញវិញ ដើម្បីប្រាកដថាពុំមានជាប់ទិន្ន័យរបស់អ្នកលើឧបករន៍អ្នកដ៏ទៃ អ្នកក៏ត្រូវការលុបម៉េល ឬទិន្ន័យផ្សេងទៀតដូចជាលេខទូរស័ព្ទជាដើមចេញពីឧបករណ៍ដែលអ្នកបានខ្ចីប្រើនោះ។
សូមអនុវត្តតាមជំហានខាងក្រោម៖
ជំហ៊ានដំបូង៖បើកគណនីហ្វេសបុក រួចចុចលើសញ្ញាត្រេបី
ជំហ៊ានទី២៖អូសផ្ទាំងដែលបង្ហាញចុះក្រោមដើម្បីស្វែងរក និងចុចលើពាក្យ
Setting & Privacy។ បន្ទាប់មក សូមចុចលើពាក្យ Settings។
ជំហ៊ានទី៣៖ក្រោយពីចុចលើពាក្យ Settings រួចសូមចុចលើពាក្យ Personal Information។
រួចយកពាក្យ Contact Information។ នោះអ្នកនឺងឃើញផ្ទាំងដែលមាន
បង្ហាញលេខទូរស័ព្ទ ម៉េល ការជូនដំណឹង និងកំណត់ចំនួនសារ។
លេខ១៖សញ្ញាទូរស័ព្ទមានន័យថា លេខដែលអ្នកប្រើសម្រាប់ប្រើប្រាស់ក្នុងបណ្តាញសង្គម។ បើសិនជាអ្នកបន្ថែមច្រើនខ្សែរនោះ វានឹងតម្រៀបលេខគ្នានៅត្រង់នេះ។ ហើយបើ អ្នកចង់លុបលេខណាមួយ យើងគ្រាន់តែចុចលើលេខនោះ រួចយកពាក្យ Remove ->Ok។ ប៉ុន្តែបើមានតែមួយខ្សែដូចរូប សូមកុំលុបប្រយ័ត្នបាត់គណនីរកលែងឃើញ។
លេខ២៖សញ្ញាម៉េល មានន័យថា ជាម៉េលដែលអ្នកប្រើសម្រាប់ប្រើប្រាស់ក្នុងបណ្តាញសង្គម។ បើសិនជាអ្នកធ្លាប់បានបន្ថែមម៉េលច្រើនខ្សែរនោះ វានឹងតម្រៀបគ្នានៅត្រង់នេះ។ ហើយបើអ្នកចង់លុបម៉េលណាមួយចោលនោះ អ្នកគ្រាន់តែចុចលើម៉េលនោះ រួចយកពាក្យ Remove ->Ok។ តែបើមានម៉េលចំនួនតែមួយខ្សែដូចខ្ញុំ សូមកុំលុបប្រយ័ត្នបាត់គណនីរកលែងឃើញ។
លេខ៣ (Add phone number)៖ជាកន្លែងដែលអ្នកអាចថែមលេខទូរស័ព្ទចូលវិញមួយខ្សែ
ឬច្រើនខ្សែរទៀត។
លេខ៤ (Add mail)៖ជាកន្លែងដែលអ្នកអាចថែមម៉េលចូលវិញមួយខ្សែ ឬច្រើនខ្សែរទៀត។
លេខ៥ (Text Message Setting)៖ជាកន្លែងកំណត់សារ និងការជូនដំណឹង។
ការកំណត់សារ (Text Message Setting)
Phone Number៖ជាលេខដែលយើងទទួលសារ
Text Notification៖ការជូនដំណឹងថាមានការផ្ញើសារចូល(បើយក On មានន័យថា បើកមុខ
ងារនេះ តែបើយក Off មានន័យថា បិទមិនចង់ឃើញសារជូនដំណឹង។
Get Text Notification កំណត់ពេលវេលាទទួសារ ថាអ្នកចង់បើកទទួល
សារគ្រប់ពេលយកពាក្យ(Anytime) តែបើចង់កំណត់ម៉ោងសូមរើសម៉ោង
ដែលអ្នកកំណត់។
ការជូនដំណឹង (Notifcations)
-Comment on your status updates or on post to you timeline៖អ្នកអាចបិទ ឬបើកការ
ជូនដំណឹងក្នុងករណីមានគេខមិនលើការផុស ឬផុសក្នុងគណនីរបស់អ្នក
-Friends Requests or Confirmations Via SMS៖អ្នកអាចបិទ ឬបើកការជូនដំណឹងក្នុង
ករណីមានគេស្នើសុំអេដហ្រ្វែន(Add Friends) ឬផ្ញើសារផ្សេងៗ
-All other norification៖អ្នកអាចបិទ ឬបើកលើគ្រប់ការជូនដំណឹងទាំងអស់។
(បញ្ជាក់៖បើអ្នកធីចយកមានន័យថាបើក បើអ្នកមិនធីចយកមានន័យថាបិទ)
អត្ថបទ៖ប៉ោក លក្ខិណា