នាពេលបច្ចុប្បន្នគឺជាសម័យកាលនៃបច្ចេកវិទ្យាជឿនលឿន ដែលមនុស្សនៅជុំវិញពិភពលោក ក៏ដូចជាប្រជាជនកម្ពុជាផងដែរ តែងតែនិយមប្រើប្រាស់បណ្តាញសង្គមដើម្បីទស្សនាខ្សែរវីដេអូកម្សាន្ត និងជាពិសេសនោះគឺអានព័ត៌នៅលើឧបករណ៍អេឡិចត្រូនិក។
ប៉ុន្តែតើអ្នកធ្លាប់គិតថា នៅថ្ងៃណាមួយអ្នកអាចក្លាយជាអ្នកសរសេរអត្ថបទព័ត៌មាន និងអាចរកចំណូលពីវាដែរឬទេ?
ការអាន និងសរសេរព័ត៌មានសព្វថ្ងៃនេះ ភាគច្រើនគេសរសេរ និងអាននៅតាមកម្មវិធីបណ្តាញសង្គម ឬវេបសាយ។ យ៉ាងណាមិញថ្ងៃនេះគឺយើងនឹងមកដឹងពីរបៀបដែលអាចសរសេរអត្ថបទព័ត៌មាន និងអាចរកចំណូលពី ” Blogger “វិញ។
Blogger គឺជាប្រព័ន្ធគ្រប់គ្រងមាតិកាតាមអ៊ិនធឺរណិតរបស់សហរដ្ឋអាមេរិក (CSMS) ដែលត្រូវបានបង្កើតឡើងមុនឆ្នាំ២០០៣ និងត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន Google នៅក្នុងឆ្នាំ២០០៣ ផងដែរ។ Blogger អាចអនុញ្ញាតឱ្យម្ចាស់ Blog សរសេរនូវព័ត៌មានដែលពាក់ព័ន្ធទៅនឹងការកម្សាន្ត ព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យា និងព័ត៌មានសង្គមនាពេលបច្ចុប្បន្ន ឬក៏ចែករំលែកនូវបទពិសោធន៍របស់អ្នកផ្ទាល់តាមរយ:ការសរសេរអត្ថបទប្រកបដោយភាពឆ្នៃប្រឌិត និងទាក់ទាញអ្នកអាន ដែលអាចឱ្យអ្នករកចំណូលពីវាបាន។
ជំហានខាងក្រោមនេះគឺជាការបង្ហាញពីរបៀបបង្កើត Blog ផ្ទាល់ខ្លួនដែលអាចឱ្យអ្នករកចំណូលបាន៖
ជំហានទី១៖សូមចូលទៅកាន់ Browser ណាមួយដែលអ្នកមានរួចចុចស្វែងរកដោយវាយពាក្យថា ” Blogger ” និងចុចលើវេបសាយដែលនៅខាងលើគេបង្អស់។
ជំហានទី២៖សូមចុចលើពាក្យ ” CREATE YOUR BLOG ” បន្ទាប់មកជ្រើសរើសគណនី Google account Gmail ណាមួយរបស់លោកអ្នកដើម្បីបង្កើត Blog ផ្ទាល់ខ្លួន។
ជំហានទី៣៖បំពេញឈ្មោះលើវេបសាយ និងឈ្មោះនៅក្នុងប្រូហ្វាលនោះជាការស្រេច។
ក្រោយមកអ្នកនឹងទទួលបាននូវ Blog មួយផ្ទាល់ខ្លួន ដែលអ្នកអាចសរសេរនូវអ្វីដែលអ្នកចង់បាន ប៉ុន្តែវាមិនទាន់អាចឱ្យអ្នករកកម្រៃពីវាបាននៅឡើយទេ។
ដើម្បីអាចរកចំណូលពីការសរសេរអត្ថបទរបស់អ្នកតាម Blogger បានសូមធ្វើតាមជំហានខាងក្រោម៖
ជំហានទី១៖ សូមចូលទៅកាន់ Browser របស់អ្នករួចសរសេររកពាក្យ ” Google Adsense ” បន្ទាប់មកចុចទៅលើវេបសាយដែលនៅខាងលើបំផុត។
ជំហានទី២៖ សូមចុចទៅលើពាក្យ ” Get started ” បន្ទាប់មកបំពេញឈ្មោះ Blog ដែលអ្នកបានបង្កើតជាមួយនឹង Gmail Blogger របស់អ្នកនោះ អ្នកនឹងអាចរកចំណូលពី Blogger បានហើយ។ ដើម្បីឆែកនូវចំណូលដែលអ្នករកបានពី Blogger អ្នកគ្រាន់តែចូលទៅកាន់ Google Adsense របស់អ្នកគឺជាការស្រេច៕
អត្ថបទដោយ៖ប៉ោក លក្ខិណា