ចំណេះដឹងពីមុខងារ Bot ចំនួន៥ក្នុងកម្មវិធី Telegram ដែលសំខាន់សម្រាប់អ្នក

0

អ្នកប្រាកដជាស្គាល់ និងកំពុងប្រើប្រាស់រួមមកហើយនូវកម្មវិធីដែលអាចធ្វើការទំនាក់ទំនងគ្នាដ៏ពេញនិយមមួយតាមអនឡាញនោះគឺកម្មវិធី ” Telegram “។ ដូចដែលអ្នកបានដឹងហើយថា​ នៅក្នុងបរិបទប្រទេសកម្ពុជា កម្មវិធីTelegram គឺជាកម្មវិធីឆាតអនឡាញមួយប្រភេទ ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទំនាក់ទំនងជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬការងារបានតាមរយៈការ Save Contact នៅក្នុងទូរស័ព្ទ​។

មិនត្រឹមតែប៉ុណ្ណោះ កម្មវិធី Telegram ថែមទាំងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើរ File បានរហូតទៅដល់ទំហំ 2GB ទៅកាន់គណនី Telegram ណាមួយក៏បាន។

ប៉ុន្តែ អ្នកធ្លាប់ដឹងទេថាកម្មវិធី Telegram មិនមែនត្រឹមតែជាកម្មវិធីឆាត និងផ្ញើរ File តែមួយមុខនោះទេ កម្មវិធីដ៏ពេញនិយមមួយនេះថែមទាំងមានផ្តល់នូវមុខងារ Bot មួយចំនួនបន្ថែមទៀតផង ដែលបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍កម្មវិធី ឬក្រុមហ៊ុន Telegram ផ្ទាល់ ក្នុងគោលបំណងជួយសម្រួលដល់អ្នកប្រើប្រាស់ឱ្យមានភាពងាយស្រួលបន្ថែមទៀតក្នុងការប្រើប្រាស់មុខងារបន្ថែម។ ខាងក្រោមនេះគឺជាមុខងារនឹង ” Bot ” មួយចំនួនដែលមានប្រយោជន៍សម្រាប់អ្នក÷

⦁ Gmail Bot: ប្រើសម្រាប់ភ្ជាប់នូវគណនី Gmail របស់អ្នកទៅកាន់គណនី Telegram របស់អ្នក។ Gmail Bot គឺជាមុខងារមួយដែលអាចឱ្យអ្នកប្រើប្រាស់ ឬ ម្ចាស់ Gmail អាចទទួលបាននូវសារជូនដំណឹង(Notification) និងតបសារម៉េលបានលឿន និង
រហ័ស ដោយមិនចាំបាច់ចាកចេញពី Telegram ដើម្បីទៅបើកកម្មវិធីម៉េលនោះទេ។ នេះគឺជាតំណភ្ជាប់ (Link) សម្រាប់ចូលទៅកាន់ Gmail Bot: https://t.me/GmailBot

⦁ Spotify Save Bot: ប្រើសម្រាប់ដោនឡូត និងសម្រាប់ស្តាប់បទចម្រៀងមកពីជុំវិញពិភពលោកបានដោយលោកអ្នកមិនចាំបាច់ដោនឡូតពី YouTube រួច Convert ទៅជា File MP3 នោះទេ។ អ្នកគ្រាន់តែចូលទៅកាន់ Bot មួយនេះ រួចស្វែងរកបទចម្រៀងដែលលោកអ្នកចង់បាន រួចចុច Download ជាការស្រេច។ អ្នកអាចស្តាប់បទចម្រៀងតាមរយៈ Bot នេះបាន បើទោះបីជាអ្នកបិទ Screen ទូរស័ព្ទហើយក៏
ដោយ។ នេះគឺជាតំណភ្ជាប់(Link)សម្រាប់ចូលទៅកាន់ Spotify Save Bot:
https://t.me/spotifysavebot

⦁ វចនានុក្រម សម្តេច សង្ឃ ជួនណាត៖ Bot មួយនេះត្រូវបានបង្កើត និងចងក្រងឡើងដោយកូនខ្មែរ។ “ វចនានុក្រម សម្តេច សង្ឃ ជួនណាត” ប្រើសម្រាប់ឆែកនូវពាក្យរបស់ខ្មែរយើងដើម្បីដឹងអំពីអត្ថន័យនៃពាក្យ និងជាពិសេសនោះ Bot មួយនេះក៏អាចឱ្យអ្នកប្រើប្រាស់ឆែកនូវពាក្យស្រដៀងគ្នា ដោយសរសេរនូវពាក្យភ្ជាប់ជាមួយសញ្ញា ( * ) ឧទាហរណ៍: ការងារ* ឬ Face*។ នេះគឺជាតំណភ្ជាប់(Link) សម្រាប់ចូលទៅកាន់ “⦁ វចនានុក្រម សម្តេច សង្ឃ ជួនណាត”៖ https://t.me/chuonnath_dictionary_bot

⦁ Office2pdf: ប្រើសម្រាប់បំលែង(convert)នូវរូបភាព ឯកសារWord ឯកសារ Excel និងសាររបស់អ្នកទៅជា File PDF ដោយលោកអ្នកគ្រាន់តែចុចតាមការណែនាំរបស់ Bot នោះ រួចផ្ញើររូបភាពណាមួយចាប់ពី២ ឬច្រើន នោះ Bot ” Office2pdf ” នឹងធ្វើការបំលែងរូបភាពទាំងអស់នោះ ទៅជា File PDF ជូនអ្នកបានដោយឆាប់រហ័ស និងងាយស្រួល។ នេះគឺជាតំណភ្ជាប់ (Link) សម្រាប់ចូលទៅកាន់ ⦁ Office2pdf៖ https://t.me/office2pdf_bot

⦁ PollBot៖ Bot មួយនេះមានសារៈសំខាន់ណាស់សម្រាប់ការធ្វើការងារជាក្រុមដែលត្រូវការបោះឆ្នោតដើម្បីជ្រើសរើសនៅចម្លើយណាមួយ។ ដើម្បីបង្កើតនូវការ Vote ឬ Poll បានអ្នកត្រូវធ្វើតាមការណែនាំរបស់ Bot ដោយដំបូង Bot តម្រូវឱ្យអ្នកចុចលើ ” /start ” រួចបំពេញសំណួរ Poll របស់អ្នក។ បន្ទាប់មក អ្នកត្រូវដាក់ចម្លើយដែលអ្នកចង់ឱ្យអ្នកដទៃទៀតបោះឆ្នោត ឬចុចបោះឆ្នោតឲ្យ។ ក្រោយពីបំពេញចម្លើយអស់ហើយ អ្នកគ្រាន់តែសរសេរពាក្យថា ” /done ” នោះ PollBot នឹងធ្វើការបង្កើតនូវ Poll ជូនអ្នកដោយងាយៗ និងឆាប់រហ័សបំផុត។ នេះគឺជាតំណភ្ជាប់សម្រាប់ចូលទៅកាន់ ⦁ PollBot៖ https://t.me/PollBot

សម្រួលដោយ៖លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here