អ្នកប្រាកដជាមាន និងកំពុងប្រើប្រាស់នូវគណនីម៉េលរបស់ក្រុមហ៊ុនហ្គូហ្គល( Google Gmail ) សម្រាប់ការងារប្រចាំថ្ងៃរបស់អ្នក ប៉ុន្តែក្រៅពីប្រើសម្រាប់ទទួល និងផ្ញើរម៉េល តើអ្នកដឹងថាគណនីម៉េល (Gmail ) មួយរបស់អ្នកអាចមានប្រយោជន៍យ៉ាងណាខ្លះចំពោះការងារប្រចាំថ្ងៃរបស់អ្នកដែរឬទេ? ខាងក្រោមនេះគឺជាកម្មវិធីបន្ថែមរបស់ហ្គូហ្គលសំខាន់ៗទាំង១០ ដែលអាចជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់អ្នកបន្ថែម ហើយអ្នកក៏អាចទាញយកផលប្រយោជន៍ផ្សេងទៀតពីវាបានថែមទៀតផង។
1. Google Meet៖ ( Meet ) គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀតរបស់ក្រុមហ៊ុន ( Google ) ដែលអាចអនុញ្ញាតឱ្យម្ចាស់គណនី ( Google ) ចូលទៅប្រើប្រាស់បានដោយឥតគិតថ្លៃ និងជាពិសេសនោះកម្មវិធី ( Meet ) មួយក៏អាចសម្រួលដល់សិស្សានុសិស្សនឹងលោកគ្រូអ្នកគ្រូឱ្យមានភាពងាយស្រួលក្នុងការបង្រៀនអនឡាញក្នុងអំឡុងពេលកូវីដ-19។ ដើម្បីចូលទៅប្រើប្រាស់បានអ្នកគ្រាន់តែមាននូវគណនី ( Google ) មួយគឺជាការស្រេច។
2. Google Drive៖ ( Google Drive ) គឺជាកម្មវិធីផ្ទុកទិន្នន័យអនឡាញ ( Online ) មួយរបស់ ក្រុមហ៊ុនហ្គូហ្គល( Google ) ដែលអនុញ្ញាតឱ្យម្ចាស់គណនី ( Google ) ទាំងអស់អាចរក្សាទុកនូវឯកសារ រូបភាពបានដោយឥតគិតថ្លៃ និងផ្តល់នូវអង្គផ្ទុកទិន្នន័យទំហំ 15GB។
បន្ថែមពីនេះ អ្នកប្រើប្រាស់អាចធ្វើការទិញនូវអង្គផ្ទុកទិន្នន័យបន្ថែមបានទៀតផង បើសិនជាអ្នកមានតម្រូវការប្រើប្រាស់ច្រើន។ វាពិតជាមាននូវអត្ថប្រយោជន៍ច្រើនណាស់នៅពេលដែលអ្នកចង់រក្សាទុកនូវរូបភាព ឬឯកសារណាមួយបានដោយមិនបាច់ ( Copy ) ចូលកំព្យូទ័រ ឬក៏គណនីផ្សេង ដោយអ្នកគ្រាន់តែធ្វើការ ( Log In ) ចូលទៅគណនី ( Google ) ដែលអ្នកបានរក្សាទុកនូវឯកសារទាំងនោះរួចទាញយកវាមកជាការស្រេច។
3. Google Photos៖ ( Google Photos ) ក៏មានមុខងារស្រដៀងទៅនឹង ( Google Drive ) ខាងលើផងដែរ។ ដោយ ( Google Photos ) អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់រក្សាទុកនូវរូបថតដែលខ្លួនបានថតបានតាមរយៈគណនី ( Google ) របស់ខ្លួនជាមួយនឹងកម្មវិធី ( Google Photos )។ អ្នកអាចទាញយកនូវរូបភាពដែលអ្នកបានរក្សាទុកបានដោយអាចរក្សាទំហំរូបភាពដើមបានតាមរយៈគណនី ( Google ) របស់អ្នក។
4. Google Keep៖ បើសិនជាអ្នកជាអ្នកដែលចូលចិត្តការកត់ចំណាំឬអ្នកមានការងារច្រើនដែលត្រូវ ( Note ) ទុក កម្មវិធី ( Google Keep ) ប្រហែលជាសាកសមណាស់សម្រាប់អ្នក។ ( Google Keep ) គឺជាកម្មវិធីដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការកំណត់ចំណាំទុកនូវគំនិត ឬក៏រូបភាពអ្វីមួយបានដែលអ្នកគិតថាអ្នកអាចនឹងភ្លេច។ កម្មវិធីមួយនេះអាចឱ្យអ្នករក្សាទុកនូវការកត់ចំណាំបានដោយគ្មានដែនកំណត់។ បើទោះបីជាអ្នកផ្លាស់ប្ដូរទៅប្រើទូរស័ព្ទថ្មី ឬក៏ឧបករណ៍ប្រើប្រាស់ផ្សេងទៀតរបស់អ្នកក៏ដោយ ក៏អ្នកនៅតែអាចយកការកត់ចំណាំចាស់ៗរបស់អ្នកបានតាមរយៈការ ( Log In ) ចូលគណនី ( Google ) ដែលអ្នកបានប្រើប្រាស់។
5. Google Find My Device៖ តើអ្នកធ្លាប់ភ្លេចទូរស័ព្ទនៅកន្លែងណាមួយដែរអ្នកមិនចាំដែរឬទេ? វាពិតជារឿងដែលលំបាកណាស់ដែលត្រូវស្វែងរករបស់អ្វីមួយនឹងជាពិសេសគឺទូរស័ព្ទដែលបានបាត់។ ប៉ុន្តែបើអ្នកស្គាល់នូវកម្មវិធីមួយនេះរបស់ ( Google ) អ្នកប្រហែលជាអស់ការបារម្ភហើយ។ ( Google Find My Device ) គឺជាកម្មវិធីរបស់ ( Google ) ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការស្វែងរកនូវឧបករណ៍របស់ខ្លួនតាមរយៈគណនី ( Google ) ដែលបាន ( Log In ) ចូលទៅក្នុងទូរស័ព្ទឬក៏ឧបករណ៍នោះ។ ដើម្បីអាចរកនូវឧបករណ៍ដែលអ្នកភ្លេចឬក៏បាត់បានអ្នកគ្រាន់តែ ( Log In ) ចូលទៅគណនី ( Google ) ដែលមានក្នុងទូរស័ព្ទឬឧបករណ៍នោះ បន្ទាប់មកកម្មវិធីនឹងបង្ហាញប្រាប់ពីទីកន្លែងដែលអ្នកបានភ្លេចវា។
ខាងក្រោមនេះគឺជាកម្មវិធី នឹងជាកិច្ចការដែលធ្វើអនឡាញបាន ( Web-based ) ទាំងប្រាំរបស់ក្រុមហ៊ុន ( Google ) ដែលអាចផ្តល់នូវផលប្រយោជន៍ និងជួយជំនួយដល់ការងារប្រចាំថ្ងៃរបស់អ្នកបាន÷
6. Google Forms៖ ( Google Forms ) គឺជាកម្មវិធីនឹង ( Web-based ) របស់ ( Google ) ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រួលទៅដល់ការប្រើប្រាស់ទៅលើការបំពេញបែបបទ ឬក៏ការធ្វើការប្រឡងតាមរយៈតំណអនឡាញ ( Online Link )។ ( Google Forms ) អាចផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់លោកគ្រូអ្នកគ្រូដែលកំពុងបង្រៀនសិស្សតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដោយពួកគាត់អាចបង្កើតនៅទម្រង់ ( Forms ) សម្រាប់ប្រឡង ( Online ) ដល់សិស្សានុសិស្សរបស់គាត់ដោយគ្រាន់តែសិស្សទាំងអស់ ចុចចូលទៅកាន់តំណភ្ជាប់(Link) នោះ រួចធ្វើការប្រឡងជាការស្រេច។ ដើម្បីចូលទៅកាន់គេហទំព័រ ( Google Forms ) បានសូមអ្នកចូលទៅកាន់ ( Browser ) ណាមួយរួចវាយពាក្យ ( Google Form ) បន្ទាប់មកចុចទៅលើគេហទំព័រដែលនៅលើគេបង្អស់ជាការស្រេច។
7. Google Sheets៖ សម្រាប់លោកគ្រូអ្នកគ្រូ ឬអ្នកធ្វើការផ្នែកការិយាល័យ ឬក៏ខាងគណនី ដោយកម្មវិធី Google Sheets គឺពិតជាសំខាន់ណាស់សម្រាប់អ្នក។ Google Sheets គឺជាកម្មវិធីដែលអាចធ្វើកិច្ចការតាមអនឡាញ ( Web-based ) របស់ក្រុមហ៊ុនហ្គូហ្គល ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការចងនូវរូបមន្ត ( Office ) ដែលពាក់ព័ន្ធទៅនឹងការស្រង់អវត្តមាន ការបូកសរុបនូវថ្លៃចំណេញ ឬក៏ចំណាយប្រចាំខែ និងអាចធ្វើនូវការងារជាច្រើនទៀតដែលអ្នកចង់ធ្វើដោយវាមានមុខងារស្រដៀងទៅនឹងកម្មវិធី Microsoft Excel។ Google Sheets គឺជាកម្មវិធីរបស់ ក្រុមហ៊ុន Google ដែលធ្វើការរក្សាទុក និងធ្វើកំណែទម្រង់ទៅលើសន្លឹកកិច្ចការ ( Sheets ) ដែលអ្នកបានបង្កើតឡើងដោយស្វ័យប្រវត្តិ។ ដើម្បីចូលទៅកាន់គេហទំព័រ ( Google Sheets ) បានសូមចូលទៅកាន់ ( Browser ) ណាមួយរួចវាយពាក្យ Google Sheets។ បន្ទាប់មកសូមចុចទៅលើគេហទំព័រដែលនៅលើគេបង្អស់ជាការស្រេច។
8. Google Sites៖ បើសិនជាអ្នក ជាអ្នកចូលចិត្តសរសេរនូវព័ត៌មាន ឬអំពីព្រឹត្តិការណ៍នឹងគម្រោងណាមួយនោះ Google Sites គឺពិតជាសាកសមណាស់សម្រាប់អ្នក។ Google Sites គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំងអស់របស់ក្រុមហ៊ុនហ្គូហ្គល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការសរសេរនូវព័ត៌មាន ឬក៏កម្មវិធីអ្វីមួយទៅលើគេហទំព័របាន។ Google Sites ថែមទាំងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតនូវគេហទំព័រឬ ក៏ ( Sites ) ដោយខ្លួនឯងបាន ដោយអ្នកគ្រាន់តែមាននូវគណនី ( Google ) មួយគឺជាការស្រេច។
ដើម្បីចូលទៅកាន់គេហទំព័រ ( Google Sites ) បានសូមចូលទៅកាន់ ( Browser ) ណាមួយរួចវាយពាក្យ ( Google Sites ) បន្ទាប់មកចុចទៅលើគេហទំព័រដែលនៅលើគេបង្អស់ជាការស្រេច។
9. Google Docs៖សម្រាប់អ្នកដែលចូលចិត្តសរសេរអត្ថបទលើអនឡាញ(Online Typing)។ អ្នកប្រាកដជាបានស្គាល់រួចមកហើយនូវកម្មវិធី ( Google Docs )។ Google Docs គឺជាកម្មវិធីអនឡាញ( Web-based ) របស់ក្រុមហ៊ុនហ្គូហ្គល ( Google ) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលមានគណនីរបស់Google ទាំងអស់អាចចូលទៅសរសេរនូវអត្ថបទ វាយអត្ថបទឯកសារ(Typing) និងរក្សាទុកនូវឯកសារទាំងនោះបានដោយស្រដៀងទៅនឹងកម្មវិធី Microsoft Word ផងដែរ។ ដើម្បីចូលទៅកាន់គេហទំព័រ Google Docs បានសូមចូលទៅកាន់ Browser ណាមួយរួចវាយពាក្យ Google Docs។ បន្ទាប់មកសូមចុចទៅលើគេហទំព័រដែលនៅលើគេបង្អស់ជាការស្រេច។
10. Google Slides៖ Google Slides គឺជាកម្មវិធីដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការលុកចូល( Log In )ជាមួយគណនី Google។ បន្ទាប់មកអ្នកអាចបង្កើតនូវផ្ទាំងបទបង្ហាញណាមួយ ( Slides Presentation ) បានដោយងាយស្រួល។ កម្មវិធីនេះគឺពិតជាមានសារៈសំខាន់សម្រាប់ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឬនៅក្នុងស្ថាប័នការងារណាមួយដែលចង់ធ្វើនូវបទបង្ហាញខ្លីឬវែងអាស្រ័យទៅតាមការងាររបស់ខ្លួន។ ដើម្បីចូលទៅកាន់គេហទំព័រ ( Google Slides ) បានសូមចូលទៅកាន់ Browser ណាមួយរួចវាយពាក្យ Google Slides បន្ទាប់មកចុចទៅលើគេហទំព័រដែលនៅលើគេបង្អស់ជាការស្រេច៕
សម្រួលដោយ៖ប៉ោក លក្ខិណា