បើសិនជាអ្នក ជាអ្នកដែលចូលចិត្តការកម្សាន្តតាមរយៈការទស្សនានូវវីដេអូរ រឿងភាគព័ត៌មាន ឬក៏ប្លុក ( Vlog ) អ្នកប្រាកដជាស្គាល់នូវកម្មវិធី YouTube ដែលមាននៅក្នុងឧបករណ៍ប្រើប្រាស់របស់អ្នក។
YouTube គឺជាកម្មវិធីកម្សាន្តមួយរបស់ក្រុមហ៊ុន Google ដែលអាចឱ្យអ្នកប្រើប្រាស់ទទួលបាននូវចំណីចក្ខុតាមរយៈការទស្សនាវីដេអូរបានដោយសេរី។ ប៉ុន្តែតើអ្នកដឹងទេថា YouTube មិនត្រឹមតែអាចឱ្យអ្នកទស្សនាវីដេអូបានតែមួយមុខទេ កម្មវិធី YouTube ថែមទាំងអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះនូវវីដេអូរបស់ខ្លួន ហើយថែមទាំងអាចរកកម្រៃបានទៀតផង។
ដើម្បីអាចរកចំណូលបានក្នុងការបង្ហោះវីដេអូរក្នុងកម្មវិធី YouTube សូមធ្វើតាមនូវជំហានខាងក្រោម:
+ជំហានដំបូង៖សូមចូលទៅកាន់ Browser ណាមួយរបស់អ្នករួចស្វែងរកពាក្យ ” YouTube ” បន្ទាប់មកចុចទៅលើតំណភ្ជាប់(Link)ដែលនៅលើគេបង្អស់ ” www.youtube.com ” រួចមកអ្នកនឹងចូលទៅកាន់ទំព័រដើមនៃ YouTube។
+ជំហានបន្ទាប់៖សូមចុចទៅលើសញ្ញាដែលមាន Logo Email របស់អ្នករួចយកពាក្យថា
“Create a channel” ។
បន្ទាប់មកអ្នកអាចបំពេញឈ្មោះ YouTube channel ដែលអ្នកចង់បង្កើតជាមួយនឹងរូបភាព channel រួចសូមយកពាក្យ create channel។
+ជំហានទី៣៖បន្ទាប់ពីអ្នកបានបង្កើតនូវ YouTube channel របស់អ្នកបានហើយ វានឹងនាំអ្នកឱ្យចូលទៅកាន់ទំព័រ YouTube channel របស់អ្នក។ ដើម្បីឱ្យ YouTube channel របស់អ្នកអាចរកចំណូលបាន សូមចូលទៅកាន់ពាក្យ “CUSTOMISE CHANNEL”។ បន្ទាប់មកអ្នកនឹងឃើញនូវផ្ទាំងដែលស្ថិតនៅខាងឆ្វេង រួចអ្នកអូសវាចុះក្រោមនឹងជ្រើសយកពាក្យ
“Monetisation”។
+ជំហានទី៤៖ដោយសារតែព្រះរាជាណាចក្រកម្ពុជាមិនបានស្ថិតក្រោមការអនុញ្ញាតរបស់ YouTube ឱ្យអ្នកផលិតមាតិកាលើកម្មវិធីនេះ(YouTuber) អាចរកចំណូលបាន ដូចនេះសូមអ្នកចុចទៅលើពាក្យ “ Update location”។ បន្ទាប់មកអ្នកនឹងឃើញប្រអប់មួយដែលសរសេរថា “Country of residence” រួចសូមអ្នកចុចលើវា និងអូសទៅក្រោម។ ក្រោយមក សូមអ្នកយកប្រទេសសិង្ហបុរី “Singapore” បន្ទាប់មកចុចពាក្យថា “Save”។
+ជំហានចុងក្រោយអ្នកនឹងក្លាយជាដៃគូសហការជាមួយកម្មវិធី YouTube (YouTube partner) ដែលអាចអនុញ្ញាតឱ្យអ្នករកចំណូលបាននៅពេលដែលអ្នកទទួលបាននូវចំនួនចុះឈ្មោះចូលចិត្ត(Subscriber) 1000 នាក់ និងមានអ្នកមើល 4000នាក់។
ដើម្បីឲ្យវីដេអូររបស់អ្នកមានអ្នកតាមដានច្រើន អ្នកអាចបង្កើតនូវមាតិកា(content)ផ្ទាល់ខ្លួនដែលអាចអូសទាញឱ្យជាតិសាសន៍ដ៏ទៃចូលមើល និងឆាប់រកបានកម្រៃ ហើយថែមទាំងអាចរកបាននូវប្រាក់ចំណូលច្រើនពីវាថែមទៀតផង៕
អត្ថបទដោយ៖ប៉ោក លក្ខិណា