វិធីសាស្ត្រប្រើប្រាស់កម្មវិធី Zoom លើសពី ៤០នាទី​ដោយឥតគិតថ្លៃ

0

ដោយសារតែឥឡូវស្ថិតនៅក្នុងបរិបទរីករាលដាលនៃជំងឺកូវីដ-១៩ ដូច្នេះយើងមិនអាចធ្វើការប្រាស្រ័យទាក់ទង និងជួបគ្នាដោយផ្ទាល់នោះទេ។ ទន្ទឹមនឹងនេះ ការសិក្សារៀនសូត្រឬក៏ការប្រជុំត្រូវធ្វើតាមអនឡាញដើម្បីជាភាពងាយស្រួលដោយមិនចាំបាច់ធ្វើការជួបគ្នាដោយផ្ទាល់នៅក្នុងយុគសម័យរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

ការជួបប្រជុំតាមអនឡាញ ឬ ការរៀនតាមអនឡាញអាចធ្វើទៅបានទៅតាមកម្មវិធីមួយចំនួនដូចជា “ Zoom”
“ Google Meet” ឬ “Microsoft Teams” ប៉ុន្តែកម្មវិធី“ Zoom” តម្រូវឲ្យអ្នកធ្វើការបង់ប្រាក់ឬក៏តម្រូវឱ្យទិញ “ License” ដើម្បីអាចឱ្យអ្នកធ្វើការប្រជុំឬរៀនសូត្របានរយ:ពេលយូរលើសពី៤០ នាទី។ យ៉ាងណាមិញ គន្លឹះខាងក្រោមនេះ ពួកយើងនឹងបង្ហាញពីរបៀបដែលអ្នកអាចប្រើប្រាស់កម្មវិធី “ Zoom meeting” បានឥតកំណត់ និងអាចប្រើប្រាស់បានលើសពី ៤០ នាទីដោយគ្រាន់តែធ្វើទៅតាមវិធីងាយៗដូចខាងក្រោម÷

  • ជំហានដំបូងសូមអ្នកចូលទៅ ” Browser ” ណាមួយរបស់អ្នករួចវាយពាក្យថា “ mail tm” បន្ទាប់មកសូមជ្រើសរើសនូវតំណភ្ជាប់ ( link ) ខាងលើគេ។
  • បន្ទាប់ពីចូលទៅកាន់តណភ្ជាប់ ( link ) នោះហើយ សូមអ្នកក្រលេកមើលទៅទៅខាងស្តាំដៃរួចចុចលើសញ្ញាដែលមានអក្សរ បន្ទាប់មកសូមចុច “Create an account”។
  • ជំហានទី៣ អ្នកអាចបង្កើតនូវ “Username” និង “ Password”អ្វីក៏បាន បន្ទាប់មកសូមចុចពាក្យ “Create” ដើម្បីបង្កើតគណនី។
  • ជំហានទី ៤ សូមអ្នកបើកនូវ “Tab browser” ថ្មីរួចវាយពាក្យថា “Zoom” បន្ទាប់មកសូមចុចលើតំណភ្ជាប់ ( Link ) ដែលនៅលើគេ។ បន្ទាប់ពីចូលទៅកាន់គេហទំព័រ “Zoom” ហើយសូមចុចយកពាក្យ ” SIGN UP, ITS FREE “។
  • ជំហានទី ៥ សូមអ្នកបំពេញ “Email” ដែលអ្នកទើបតែបានបង្កើតរួចមុននោះ(ខាងលើ)យកពាក្យ “Sign Up”។ បន្ទាប់មកសូមអ្នកត្រឡប់ទៅកាន់ “mail tm” វិញដើម្បីឆែកប្រអប់សារដែល ” Zoom ” បានផ្ញើរមករួចយកពាក្យ “ACTIVATE ACCOUNT”។
  • ជំហានទី ៦ សូមអ្នកបំពេញនូវឈ្មោះ និងបង្កើតនូវលេខសម្ងាត់របស់អ្នក ក្រោយមកទៀតសូមចុចពាក្យ “Continue”។ បន្ទាប់មកសូមចុចពាក្យ “Skip this step”។
  • ជំហានចុងក្រោយសូមយកពាក្យ “Go to My Account” ។ បន្ទាប់មក អ្នកបានគណនី
    “Zoom” មួយដែលអាចប្រើបានលើសពី ៤០នាទី។ ( ក្រុមការងាររបស់ពួកយើងបានធ្វើការតេស្តសាកល្បងរួចហើយ ជាលទ្ធផលយើងពិតជាអាចប្រើប្រាស់កម្មវិធី Zoom បានលើសពី ៤០ពិតប្រាកដមែន )៕

អត្ថបទ៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here