នៅពេលដែលអ្នកចូលទៅកាន់កម្មវិធីបណ្តាញសង្គមដូចជា ហ្វេសប៊ុក ( Facebook ) អាយជី ( IG ) ទ្វីតធឺ ( Twitter ) ឬកម្មវិធីបណ្ដាញសង្គមផ្សេងទៀត អ្នកប្រាកដជាបានឃើញនូវរូបប្លែកៗ ស្អាតៗ ដែលបង្ហោះដោយតារាល្បីៗ ឬក៏អ្នកដែលនិយមផុសរូបថតនានាដោយប្រើប្រាស់នូវកម្មវិធីបណ្តាញសង្គមនានា ដោយទទួលបានការគាំទ្រច្រើនពីអ្នកប្រើប្រាស់បណ្តាញសង្គមដូចគ្នា។ អ្នកប្រាកដជាគិតថា រូបភាពទាំងនោះប្រហែលជាមានភាពលំបាកក្នុងការកែ ប៉ុន្តែមិនមែនទេ ការកែរូបភាពឱ្យបានស្អាតនឹងប្លែកពិតជាងាយស្រួលមែន។
ដើម្បីកែរូបភាពរបស់អ្នកឱ្យកាន់តែមានភាពឆ្នៃប្រឌិត និងបន្ថែមនូវភាពរស់រវើកនោះ ក្រុមការងារសូមណែនាំកម្មវិធីកែរូបភាពដោយឥតគិតថ្លៃមួយដល់អ្នក។ កម្មវិធីនោះគឺ
“PicsArt” ។
ដើម្បីអាចកែរូបភាពរបស់អ្នកបាន ដំបូងតម្រូវឱ្យអ្នកមានកម្មវិធី ” PicsArt ” ដែលអ្នកអាចដោនឡូត(Download) បានដោយឥតគិតថ្លៃទាំងនៅលើ Android នឹង IOS។ បន្ទាប់ពីទាញយក ដោនឡូតហើយអ្នកអាចធ្វើការ ( Log in ) ជាមួយគណនី ” Google ” ឬក៏ហ្វេសប៊ុក។
បន្ទាប់ពីអ្នកចូលទៅកាន់កម្មវិធី “PicsArt” នោះហើយអ្នកប្រាកដជាបានឃើញនូវរួបភាពគំរូដែលមានស្រាប់ដែលអ្នកអាចកែលំអរតាមបាន។ ដើម្បីកែឱ្យដូចគំរូរបស់គេបានសូមជ្រើសរើសយករូបគំរូដែលអ្នកពេញចិត្តរួចយកពាក្យ “Try” បន្ទាប់មកសូមជ្រើសរើសរូបដែលអ្នកចង់កែ។
អ្នកអាចកែរូបតាមជំហានងាយៗដូចខាងក្រោម៖
-ជំហានដំបូង៖អ្នកគ្រាន់តែចុចរើសយករូបចេញពីទូរស័ព្ទរបស់អ្នកមក។
-បន្ទាប់មក៖រើសប្រភេទ ឬទំហំដែលអ្នកចង់បាន ដែលវាមាន៥ទំហំឲ្យរើសនោះ មានដូចជាទំហំសេរី(Free) ទំហំយករាងការេ (Square) ទំហំរូបទទឹងតូចរាងបញ្ឈខ្ពស់ 3,4 ទំហំយករាងចតុកោណកែង 3.2 និងទំហំពាក់កណ្តាលចតុកោណកែង 16.9។
-ជំហានបន្ត៖អ្នកអាចរើសយករូបភាពដែលមានផ្តល់គម្រូកែស្រាប់ និងរើសយករូបមួយសន្លឹកដែលអ្នកពេញចិត្តពីគម្រូទាទាំងនោះ។
-ចុងបញ្ចប់៖សូមចុចពាក្យថា “Next” រហូតដល់គ្រប់ជំហាន “Step” របស់វានោះអ្នកនឹងទទួលបានរូបដែលស្អាតដូចគម្រូដែលអ្នកបានជ្រើសរើសហើយ។
អត្ថបទ៖ប៉ោក លក្ខិណា
នេះគឺជារូបមុនពេលកែនឹងក្រោយពេលកែ។