នាពេលបច្ចុប្បន្ន ការថតរូបពិតជាទទួលបាននូវប្រជាប្រិយភាពខ្លាំងណាស់ពីសំណាក់អ្នកលេងលើបណ្តាញសង្គម ឬក៏អ្នកដែលចូលចិត្តថតរូបសម្រាប់ការកម្សាន្ត។ ការថតរូបគឺតម្រូវឱ្យមានភាពស្អាតនឹងច្បាស់ទើបអាចយកទៅប្រើការបាន។ ចុះបើសិនជារូបភាពទាំងនោះជារូបភាពដែលព្រិល មិនច្បាស់ ឬក៏មានសភាពចាស់តើយើងគួរធ្វើដូចម្តេច? នៅថ្ងៃនេះក្រុមការងាររបស់ពួកយើងសូមណែនាំនូវកម្មវិធីមួយដែលអាចផ្លាស់ប្តូររូបពីមិនច្បាស់ទៅច្បាស់ ពីរូបសខ្មៅទៅរូបមានពណ៌ចម្រុះ ឬពីរូបដែលមានសភាពចាស់ទៅជាថ្មីបាន កម្មវិធីនោះត្រូវបានឱ្យឈ្មោះថា “Remini”។
អ្នកអាចធ្វើការដោនឡូតកម្មវិធី “Remini” យកមកប្រើប្រាស់បានទាំងនៅលើ(Android) នឹង(IOS)។
- របៀបកែរូបដែលព្រិលមិនច្បាស់ឱ្យទៅជាច្បាស់:
_ នៅពេលដែលអ្នកចូលទៅកាន់កម្មវិធី “Remini” ហើយសូមអ្នកជ្រើរើសយកពាក្យ “Enhance” រួចយកពាក្យ “Use it” បន្ទាប់មកជ្រើរើសរូបដែលអ្នកចង់បន្ថែមភាពច្បាស់រួចចុចលើសញ្ញា “Tick”។ វានឹងចំណាយពេលពី 20 ទៅ 30 វិនាទីបន្ទាប់មកអ្នកនឹងទទួលបានរូបភាពដែលស្អាតច្បាស់។
លទ្ធផល÷
- របៀបកែរូបសខ្មៅទៅជាមានពណ៌ចម្រុះ:
_ ដំបូងសូមចុចលើពាក្យ “More” បន្ទាប់មកយកពាក្យថា “Colorize” រួចយកពាក្យ “Use it” បន្ទាប់មកយកសញ្ញា “Tick”។ វានឹងចំណាយពេលពី 20 ទៅ 30 វិនាទីបន្ទាប់មកអ្នកនឹងទទួលបានរូបភាពដែលមានពណ៌ចម្រុះ។
លទ្ធផល÷
- របៀបកែរូបធម្មតាទៅជារូបគំនូរឬរូបតុក្កតា:
_ ពេលដែលអ្នកចូលទៅកាន់កម្មវិធី “Remini” ហើយសូមជ្រើសយកពាក្យ “Paint” បន្ទាប់មកយកពាក្យ “Use it” រួចសូមជ្រើសរើសដែលអ្នកចង់កែបន្ទាប់មកសូមយកសញ្ញា “Tick”។ វានឹងចំណាយពេលពី 20 ទៅ 30 វិនាទីបន្ទាប់មកអ្នកនឹងទទួលបានរូបភាពដែលដូចទៅនឹងរូបគំនូរឬរូបតុក្កតា។
អត្ថបទ៖ប៉ោក លក្ខិណា
លទ្ធផល÷