កម្មវិធីជាភាសាខ្មែរចំនួន៥ដែលអ្នកគួរតែស្វែងយល់

0

ការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្នជាមូលហេតុនាំឱ្យមានការរកឃើញនូវអ្វីដែលថ្មីដូចជាកម្មវិធីកម្សាន្ត សម្រាប់សិក្សារៀនសូត្រ និងកម្មវិធីផ្សេងៗទៀត។ កម្មវិធីទាំងនោះ ភាគច្រើនបង្កើតឡើងដោយជាតិសាសន៍ដ៏ទៃដូចជា អាមេរិក ចិន ។ល។ ក៏ប៉ុន្តែនាពេលបច្ចុប្បន្នជនជាតិខ្មែរយើងក៏អាចបង្កើតនូវកម្មវិធីដ៏អស្ចារ្យទាំងនោះបានដែរ។

ខាងក្រោមនេះគឺជាកម្មវិធីទាំង ៥ ដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរផ្ទាល់ ហើយត្រូវបានដាក់ឱ្យទាញយកនៅលើ “Play Store”បាន។ កម្មវិធីទាំងនោះរួមមាន÷

១.កម្មវិធី “KhmerASR”ជាកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរ ដែលមានតួនាទី សម្រាប់កត់ត្រាទុកនូវពាក្យពេចន៍ដែលអ្នកបាននិយាយទៅជាអក្សរនៅលើអេក្រង់។

អ្នកអាចធ្វើការទាញយកកម្មវិធីនេះបាននៅលើ “Play store”។

២. កម្មវិធី “វចនានុក្រមខ្មែរ” ជាកម្មវិធីវចនានុក្រមខ្មែរដែលដកស្រង់ចេញ និងផ្តួចផ្តើមរៀបចំរបស់សម្តេចពោធិញាណ ជួន ណាត ក្នុងទម្រង់អេឡិចត្រូនិក។

អ្នកអាចធ្វើការទាញយកកម្មវិធីនេះបាននៅលើ “Play store”។

៣.កម្មវិធី “Khmer Lunar Calendar” គឺជាកម្មវិធីដែលបង្ហាញពីកាលបរិច្ឆេទជា ភាសាខ្មែរ។ វាជាប្រតិទិនផលិតឡើងដោយជនជាតិខ្មែរ ដែលមានបង្ហាញព័ត៌មានថ្ងៃ ខែ ឆ្នាំ យ៉ាងលម្អិត។

អ្នកអាចធ្វើការទាញយកកម្មវិធីនេះបាននៅលើ “Play store”។

៤. កម្មវិធី “Merl24” កម្មវិធីនេះដែរត្រូវបានបង្កើតឡើងដោយ “YouTuber” ម្នាក់។ “Channel” របស់គាត់មានឈ្មោះថា “Khmer Drama Review” ដោយកម្មវិធីនេះអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការតាមដានទស្សនានូវខ្សែភាពយន្ត
បរទេសឬខ្មែរបានដោយសេរី និងឥតគិតថ្លៃ។

អ្នកអាចធ្វើការទាញយកកម្មវិធីនេះបាននៅលើ “Play store”។

៥.កម្មវិធី“PoukMak”
បើសិនជាអ្នកនិយមចូលចិត្តការធ្វើការប្រាស្រ័យទាក់ទងគ្នាតាមប្រព័ន្ធអេឡិចត្រូនិកនោះមានកម្មវិធីមួយអាចជួយសម្រួលដល់ការសន្ទនារបស់អ្នកឲ្យកាន់តែមានភាព ងាយស្រួលបន្ថែមទៀត។

“PoukMak”គឺជាកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរ ដែលមានមុខងារប្រើប្រាស់ សម្រាប់ឆាត ប្រាស្រ័យទាក់ទងគ្នា ផ្ញើរសារជាសំឡេង ផ្ញើរឯកសារជាហ្វាល(File) ហើយថែមទាំងសម្បូរទៅដោយស្ទីគ័រ(Sticker) ស្អាតៗថែមទៀតផង។

អ្នកអាចធ្វើការទាញយកកម្មវិធីនេះបាននៅលើ “Play store”។
អត្ថបទ៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here