ថតស្គ្រីនជាវីដេអូរលើកុំព្យូទ័រដោយប្រើកម្មវិធី Microsoft PowerPoint

0

អ្នកប្រហែលជាធ្លាប់ស្គាល់កម្មវិធីថតស្គ្រីនជាវីដេអូរកុំព្យូទ័រជាច្រើន ដោយក្នុងចំណោមកម្មវិធីទាំងនោះមានដូចជាកម្មវិធី Camtasia, iSpring Free Cam, Windows Game Bar, Screencast-O-Matic, Icecream Screen Recorder, Loom, Apowersoft និង TinyTake ជាដើម។

យ៉ាងណាមិញ ថ្ងៃនេះក្រុមការងាររបស់យើងសូមណែនាំពីកម្មវិធីសមញ្ញមួយ ដែលអាចឲ្យអ្នកធ្វើបទបង្ហាញផង ហើយថែមទាំងអាចប្រើប្រាស់សម្រាប់ធ្វើការថតស្គ្រីនកុំព្យូទ័រជាវីដេអូរបានយ៉ាងងាយស្រួលថែមទៀតផងដែរ។ កម្មវិធីនោះគឺកម្មវិធី Microsoft PowerPoint។ សូមបញ្ជាក់៖ ការសាកល្បងនេះធ្វើក្នុងកម្មវិធី Microsoft PowerPoint ដែលបើកលើ Window 10។

ជំហ៊ានដំបូង៖ អ្នកត្រូចចុចបើកផ្ទាំងកម្មវិធី Microsoft PowerPoint ជាមុនសិន។​
ជំហ៊ានបន្ទាប់៖ សូមមើលរបារខាងលើ រួចយកពាក្យ Insert។ បន្ទាប់មកទៀត​មើលទៅរបារចុងខាងស្តាំបង្អស់ រួចចុចលើពាក្យ Screen​Recording
បន្ទាប់មកទៀត៖ យើងត្រូវចុចលើពាក្យ Select Area មានន័យថា ចុចគូសយកទំហំដែលយើងថតយក(Record)។
ក្រោយមកទៀត៖ សូមចុចលើពាក្យ Record នោះផ្ទាំងកម្មវិធីនឹងលោតបង្ហាញលេខពី ៣ ២​ ១ ក្រោយមកវានឹងធ្វើការថត Record។
ដើមបិទការថត៖ អ្នកគ្រាន់តែយក ម៉ៅចង្អុលទៅលើផ្នែកខាងលើនៃអេក្រង់ នោះវាហ្នឹងបង្ហាញផ្ទាំងរបារមួយ ដោយអ្នកគ្រាន់តែចុចលើរូបការេ ដែលជាចំណុចបញ្ឈប់ ឬចុច (Window Logo Key+Shift+Q)។ ក្រោយមកទៀត​វីដេអូរដែលអ្នក Record បាននោះហ្នឹងលោតចេញមក ក្នុងផ្ទាំងកម្មវិធី Microsoft PowerPoint តែម្តង។

អត្ថបទ៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here