មានអ្នកប្រើប្រាស់កម្មវិធី Zoom មួយចំនួនបានយល់ដឹងពីរបៀបប្រើប្រាស់ និងពីរបៀប ថតវីដេអូរមេរៀន ឬបង្រៀនទុក។ យ៉ាងណាមិញ អ្នកប្រើប្រាស់មួយចំនួនពុំទាន់បានដឹងពីរបៀបបើកមើលវីដេអូរដែលពួកគាត់បានថតទុកនោះទេ ដោយសារមានអ្នកប្រើ ប្រាស់កម្មវិធី Zoom ជាច្រើនបានសាកសួរពីរបៀបបើកហ្វាលវីដេអូរពីក្រុមការងារ ដោយផ្ទាល់។ ដូច្នេះ ថ្ងៃនេះក្រុមការងារសូមបកស្រាយជូននូវរបៀបបើកហ្វាលវីដេអូរ តាមរបៀបចំនួន២។
របៀបទី១៖ អ្នកចុចបើកផ្ទាំងកុំព្យូទ័ររបស់អ្នក (This PC ឬ My Computer)។ បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយដែលមានផ្នែកផ្សេងៗជាច្រើននៃកុំព្យូទ័រ
ដោយក្នុងនោះរួមមានទាំងផ្នែក Document។ ក្រោយពីចុចលើ ផ្នែក Document នោះអ្នកនឹងឃើញហ្វូលដ័រ(Folder) របស់កម្មវិធី Zoom។
បន្ទាប់មកទៀត អ្នកអាចបើកមើល ឬចម្លង (Copy) ឯកសារវីដេអូរដែលអ្នកបានថតទុកបានហើយ។
របៀបទី២៖ អ្នកអាចចុចលើផ្ទាំងកម្មវិធី Zoom ដោយផ្ទាល់តែម្តង។ បន្ទាប់មកចុចលើសញ្ញាផ្កាយ ឬ Setting ដែលស្ថិតនៅខាងលើ ផ្នែកខាងស្តាំនៃកម្មវិធី
Zoom។ ក្រោយមក អ្នកនឹងបានឃើញផ្ទាំង Setting មួយ សូមចុចលើពាក្យដែលមានមុខងារជាច្រើន។ ដោយក្នុងចំណោមមុខងារទាំងនោះ សូមអ្នកចុច
លើពាក្យ Record រួចហើយមើលទៅផ្នែកខាងស្តាំ រួចយកពាក្យ Open។
ធ្វើតាមរបៀបនេះ អ្នកក៏អាចចូលទៅបើកហ្វាលវីដេអូរដែលអ្នកបានថតទុកបានដូចគ្នា៕
អត្ថបទ៖ប៉ោក លក្ខិណា