របៀបចាក់សោរដោយប្រើមុខងារផ្ទៀងផ្ទាត់ Two-Factor Authentication លើកម្មវិធី Instagram

0

កម្មវិធីបណ្តាញសង្គមដូចជា ហ្វេសប៊ុក អ៊ីនស្តាក្រាម ទ្វីតធ័រ សុទ្ធសឹងតែទទួលបាន ការចាប់អារម្មណ៍នឹងប្រើប្រាស់ពីបណ្តាអ្នកប្រើប្រាស់គ្រប់ជាតិសាសន៍នៅលើសកលលោក។

ដោយសារតែមានការពេញនិយមប្រើប្រាស់នូវកម្មវិធីទាំងអស់នោះហើយ ទើបធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនជួបនូវបញ្ហាដូចជា ត្រូវបានគេលួចយកគណនីតាមរយ:ការ ចុចលើតំណភ្ជាប់ដែលក្រុមហេគឃ័រតាមប្រព័ន្ធអ៊ីនធឺរណិតទាំងនោះបានផ្ញើរមកអ្នកដោយត្រូវបានបន្លំថាអ្នកប្រើប្រាស់អាចនឹងទទួលបានរង្វាន់ឬផលប្រយោជន៍ផ្សេងៗ  ពេលចុចលើ តំណភ្ជាប់នោះ។ សម្រាប់អត្ថបទមួយនេះ ក្រុមការងារសូមបង្ហាញពី របៀបចាកសោរកម្មវិធីដោយប្រើមុខងារ“Two-Factor Authentication”។

ដើម្បីការពារកុំអោយមានការបាត់បង់ ក្រុមការងាររបស់យើងសូមបង្ហាញអ្នក ប្រើប្រាស់ទាំងអស់ពីរបៀបបើក “Two-Factor Authentication”ដើម្បីការពារគណនី អ៊ីនស្តាក្រាម( Instagram ) របស់អ្នកពីការលួចចូលដោយកត្តាមិនសមរម្យ។ 

+ ជំហានដំបូង សូមអ្នកចូលទៅកាន់កម្មវិធីអ៊ីនស្តាក្រាម( Instagram ) របស់អ្នក រួចចុចទៅលើទំព័រដើមរបស់អ្នក( Profile ) រួចចុចសញ្ញាត្រេបី រួចយកពាក្យ “Setting”។

+ ជំហានបន្ទាប់ សូមអ្នកជ្រើសយកពាក្យ “Security” -> “Two-Factor Authentication”។

+ ជំហានទី៣ សូមអ្នកចុចលើពាក្យ “Get Started” -> “Text Message” រួចសូមអ្នកវាយបញ្ចូលលេខកូដដែលក្រុមហ៊ុនអ៊ីនស្តាក្រាមបានផ្ញើរមកតាមរយ:លេខទូរស័ព្ទដែលអ្នកបាន “Log In” ជាមួយគណនីអ៊ីនស្តាក្រាមរបស់អ្នករួចចុច “Next”។

បន្ទាប់មកចុច “Done” ជាការស្រេច។

“Two-Factor Authentication” នេះដែរនឹងធ្វើការផ្ញើរលេខកូដ ឬសារមកកាន់លេខ ទូរស័ព្ទរបស់អ្នក បើសិនជាមានឧបករណ៍ណាមួយព្យាយាមចូលទៅកាន់កាប់ គណនីអ៊ីនស្តាក្រាមរបស់អ្នក។

អត្ថបទ៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here