លក្ខណៈនៃរូបភាពមានច្រើនប្រភេទ ដោយប្រើប្រាស់តាមតម្រូវការរបស់វារៀងៗខ្លួន។ រូបភាពខ្លះអាចជាប្រភេទរូប PNG “Portable Graphics Format” រូបខ្លះទៀតជាប្រភេទ Jpg ឬ jpeg។ តើអ្នកត្រូវធ្វើដូចម្តេចដើម្បីធ្វើឱ្យរូបភាពធម្មតារបស់អ្នកឱ្យទៅជារូប PNG, Jpg ឬ Jpeg បាន?
ថ្ងៃនេះក្រុមការងាររបស់យើងនឹងបង្ហាញពីរបៀបដែលអ្នកអាចកែរូបភាពធម្មតា ឬឯកសារឱ្យទៅជាប្រភេទរូប PNG, Jpg ឬ Jpeg បានដោយងាយស្រួលនៅក្នុង ទូរស័ព្ទដៃ។
ដើម្បីអាចកែរូបទាំងនោះបានសូមធ្វើតាមជំហានខាងក្រោម÷
+ ជំហានដំបូង សូមអ្នកចូលទៅកាន់ Telegram រួចចូលទៅ “Saved Messages” របស់អ្នកបន្ទាប់មកសូមចុចលើសញ្ញាដង្កៀប រួចជ្រើសរើសពាក្យ “File” បន្ទាប់មក សូមជ្រើសរើសរូបភាព ឬឯកសារដែលអ្នកចង់ផ្លាស់ប្តូរ។
+ ជំហានបន្ទាប់ សូមអ្នកចុចទៅលើសញ្ញាចុចបីនៅខាងលើរូប -> ចុចលើពាក្យថា “Share” -> នឹងចុចទៅលើ “Save to Drive”។
+ បន្ទាប់មកសូមអ្នកជ្រើរើសគណនី Gmail របស់អ្នក និង “Folder” ដែលអ្នកចង់រក្សាទុករូបភាពនោះ រួចចុចលើពាក្យថា “Save”។
+ ជំហានទី៣ សូមអ្នកចូលទៅកាន់កម្មវិធី “Google Drive” របស់អ្នក -> ស្វែងរករូបភាពនៅក្នុង “Folder” ដែលអ្នកបានរក្សាទុក -> ចុចលើសញ្ញាចុចបីលើរូបរបស់អ្នក -> បន្ទាប់មកសូមយកពាក្យថា “Rename” -> រួចផ្លាស់ប្តូរឈ្មោះរបស់អ្នកបន្ទាប់មកសូមចុចទៅលើពាក្យ “Rename” ដើម្បីរក្សាទុក។
+ ចុងក្រោយអ្នកនឹងទទួលបាននូវរូបភាពជាប្រភេទ PNG, Jpg ឬ Jpeg ដែលអ្នកអាចប្រើប្រាស់បានគ្រប់តម្រូវការ។
អត្ថបទ៖ប៉ោក លក្ខិណា