របៀបកែរូបភាពងាយៗតាមរយៈកម្មវិធី Light X នៅក្នុងទូរស័ព្ទដៃ

0

ដើម្បីទទួលបាននូវរូបភាពដែលល្អមួយសម្រាប់បង្ហោះលើប្រព័ន្ធបណ្តាញសង្គម ប្រាកដណាស់អ្នកត្រូវតែដឹងពីរបៀបថត និងរបៀបកែបន្ថែមដើម្បីឱ្យរូបភាពទាំងអស់នោះកាន់តែស្រស់ស្អាត។ ការកែរូបភាពអាចនឹងពិបាក ឬស្រួលអាស្រ័យលើកម្មវិធីសម្រាប់កែរូបដែលអ្នកជ្រើស
រើស។

ក្នុងចំណោមកម្មវិធីកែរូបភាពទាំងអស់នោះ កម្មវិធី LightX គឺជាកម្មវិធីមួយដែលអនុញ្ញាតឱ្យអ្នកអាចធ្វើការកែរូបភាពបានដោយងាយដែលវាមាននូវមុខងារដូចជា÷ មុខងារលុបផ្ទៃខាងក្រោយ មុខងារកែរូបតាមគំរូ Template ដែលមានស្រាប់ និងមុខងារផ្សេងៗទៀតដែលអាចជួយបង្កើនឱ្យរូបភាពរបស់អ្នកកាន់តែស្រស់ស្អាតបាន។

ដើម្បីអាចកែរូបភាពតាមកម្មវិធី LightX បាន ដំបូងសូមតម្លើងកម្មវិធី LightX តាមរយៈ Playstore និង Appstore ឬក៏ចុចលើតំណភ្ជាប់ខាងក្រោម÷

  • បន្ទាប់ពីទាញយកកម្មវិធី LightX ហើយសូមធ្វើការបង្កើតគណនី ឬក៏ភ្ជាប់គណនីជាមួយ Facebook, Google, Email ឬក៏អ្នកអាចចុច “Skip” ដើម្បីបង្កើតនាពេលក្រោយក៏បាន។

  • ដើម្បីអាចកែរូបភាពតាមគំរូដែលមានស្រាប់បាន សូមចុចលើ “Templates” បន្ទាប់មកជ្រើសរើសយករូបភាពគំរូណាមួយដែលអ្នកពេញចិត្ត ហើយចុចលើរូបគំនូនោះ។5
    ដោយសារតែរូបភាពទាំងនោះគឺជារូបភាពគំរូ ដូចនេះសូមអ្នកចុចលើរូបភាពទាំងអស់នោះម្តងមួយ ហើយជ្រើសយកពាក្យ “Replace” ដើម្បីដាក់បញ្ចូលរូបភាពរបស់អ្នកជំនួសវិញ។

  • នៅពេលដែលអ្នកបានដាក់បញ្ចូលរូបភាពរបស់អ្នករួចរាល់ហើយ អ្នកអាចចុចលើកន្លែងដែលអ្នកចង់កែបន្ថែមដូចជា អក្សរជាដើម ដោយអ្នកចុចលើពាក្យ “Edit” ដើម្បីកែអក្សរ ចុចលើពាក្យ “Font” ដើម្បីផ្លាស់ប្ដូរតួរអក្សរ និងចុចលើពាក្យ “Size” ដើម្បីបង្កើន ឬបន្ថយទំហំអក្សរ។

  • ចុងបញ្ចប់ បន្ទាប់ពីអ្នកបានផ្លាស់ប្តូរ និងកែរូបភាពរបស់អ្នកបានស្អាតហើយ អ្នកអាចចុចរក្សាទុកបានដោយចុចលើពាក្យ “Export” ជ្រើសរើសយកប្រភេទហ្វាល “JPEG” បន្ទាប់មកចុចលើពាក្យ “Save” ជាការស្រេច៕

LEAVE A REPLY

Please enter your comment!
Please enter your name here