របៀបទាញយករូបភាព, វីដេអូ, ឯកសារ ឬសម្លេងដែលអ្នកបានលុបដោយអចេតនានៅក្នុងកម្មវិធី Telegram (ទូរស័ព្ទដៃ)

0

កម្មវិធី Telegram គឺជាកម្មវិធីទំនាក់ទំនងមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការផ្ញើរសារ ឯកសារ សម្លេង រូបភាព ឬ វីដេអូ បានទំហំធំ និងមានគុណភាពល្អ។ រាល់ឯកសារមិនថាតែជារូបភាព វីដេអូ ឬ សម្លេងនោះទេ កម្មវិធីមួយនេះតែងតែទាញយកទិន្នន័យទាំងអស់នោះ រក្សាទុកនៅក្នុងទូរស័ព្ទអ្នកជានិច្ច។ ហេតុនេះហើយ បើទោះបីជាអ្នកច្រឡំលុបនូវឯកសារទាំងអស់នោះដោយ
អចេតនាក៏ដោយ ក៏អ្នកនៅតែអាចទាញយកវាមកវិញបានផងដែរ។

ដើម្បីទាញយកឯកសារ រូបភាព សម្លេង ឬ វីដេអូដែលអ្នកច្រឡំលុបដោយ
អចេតនាបាន សូមធ្វើតាមជំហានខាងក្រោម÷

  • ជំហានដំបូង សូមទាញយកកម្មវិធី “ZArchiver” ពី PlayStore” ឬប្រើប្រាស់កម្មវិធី “Files Manager” ដែលមាននៅក្នុងទូរស័ព្ទរបស់អ្នកស្រាប់ក៏បានដែរ (ពួកយើងសំណូមពរឱ្យអ្នកទាញយកកម្មវិធី ZArchiver វិញ ដោយសារតែមានភាពងាយស្រួល ហើយមានទំហំតូច)។
  • ជំហានបន្ទាប់ ក្រុមការងារនឹងធ្វើការផ្ញើរហ្វាលចំនួនបួនដែលមានជារូបភាព វីដេអូ ឯកសារ និងសម្លេង រួចយើងនឹងធ្វើការលុបហ្វាលទាំងអស់នោះ បន្ទាប់មកយើងនឹងទាញយកហ្វាលដែលបានលុបចោលនោះមកវិញ។

  • ជំហានទីបី សូមចូលទៅកាន់កម្មវិធី “ZArchiver” ដែលបានទាញយក រួចអូសចុះក្រោម និងចុចលើពាក្យ “Telegram”។ បន្ទាប់មក អ្នកនឹងឃើញ Folder ចំនួនបួនដែលមាន÷
    Telegram Audio: ជា Folder រក្សាទុកសារជាសម្លេងដែលអ្នកនិយាយ ឬសារជាសម្លេងដែលអ្នកប្រើប្រាស់ដ៏ទៃផ្ញើរមកកាន់អ្នក។ Telegram Documents: ជា Folder រក្សាទុកប្រភេទឯកសារជា PDF, Word, RAR… ដែលមិនមែនជារូបភាព និងវីដេអូ។
    _ Telegram Images: ជា Folder សម្រាប់រក្សាទុករូបភាព។
    _ Telegram Video: ជា Folder សម្រាប់រក្សាទុកវីដេអូ។
  • ជំហានបញ្ចប់ អ្នកគ្រាន់តែចុចទៅលើ Folder ទាំងបួននោះម្តងមួយដើម្បីទាញយក ឬ បើកមើលហ្វាលដែលអ្នកបានលុបជាការស្រេច។ ដូចដែលអ្នកបានឃើញ រូបភាពនេះ គឺដូចទៅនឹងរូបភាពដែលយើងបានលុបកាលពីដើមឡើយអញ្ចឹងដែរ៕

  • 5

LEAVE A REPLY

Please enter your comment!
Please enter your name here