របៀបទាញយកវីដេអូពីយូធូបមកកាន់ទូរស័ព្ទដៃ iPhone

0

អ្នកប្រាកដជាបានស្គាល់នូវកម្មវិធីយូធូប ដែលជាកម្មវិធីប្រមូលផ្តុំដោយវីដេអូជាច្រើន ដែលអនុញ្ញាតឱ្យអ្នកអាចធ្វើការទស្សនាបានដោយឥតគិតថ្លៃ។ បើទោះបីជាអ្នកអាចទស្សនា និងដោនឡូតវីដេអូនៅក្នុងយូធូបបានក៏ដោយ ក៏វីដេអូទាំងនោះមិនមាននៅក្នុងទូរស័ព្ទដៃរបស់អ្នកផ្ទាល់ដែរ ដោយវានឹងធ្វើការរក្សាទុកនៅក្នុងកម្មវិធីយូធូបដដែល និងសម្រាប់វីដេអូខ្លះវិញ អ្នកនឹងមិនអាចទាញយកវាបាននោះទេ។

សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android អាចនឹងមានភាពងាយស្រួលសម្រាប់ការទាញយកវីដេអូពីយូធូបបាន ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone វិញ ការទាញយកវីដេអូពីយូធូបផ្ទាល់ អាចនឹងមានភាពតឹងតែងបន្តិច ដោយសារតែប្រព័ន្ធប្រតិបត្តិការ IOS មិនអនុញ្ញាតឱ្យអ្នកអាចទាញយកកម្មវិធីខាងក្រៅសម្រាប់ដោនឡូតវីដេអូពីយូធូបបាននោះទេ។

ដើម្បីជាដំណោះស្រាយនៃបញ្ហាខាងលើ អ្នកអាចធ្វើការទាញយកវីដេអូពីកម្មវិធីយូធូបបានដោយងាយ តាមរយៈជំហានខាងក្រោម÷

  • ជំហានដំបូង សូមចូលទៅកាន់ Appstore រួចទាញយកកម្មវិធី “Documents by Readdle” ឬក៏ ចុចលើតំណភ្ជាប់មួយនេះ។
  • ជំហានបន្ទាប់ សូមចូលទៅកាន់កម្មវិធី “Documents by Readdle” រួចចុចសញ្ញា “+” និងចូលទៅកាន់ ដំណភ្ជាប់មួយនេះ (Copy តំណភ្ជាប់ដែលអ្នកបានចុចចូល រួច Paste វានៅក្នុងកម្មវិធី Documents by Readdle) រួចធ្វើការ Paste បញ្ចូលតំណភ្ជាប់វីដេអូយូធូបដែលអ្នកចង់ទាញយក និងចុចលើពាក្យ “Download”។
  • ជំហានទីបី សូមជ្រើសរើសគុណភាពវីដេអូ និងចុចលើពាក្យ “Download” នៅពីមុខគុណភាពវីដេអូដែលអ្នកចង់បាន រួចចុចលើពាក្យ “Done”។
  • ជំហានបញ្ចប់ ដើម្បីអាចរក្សាទុកវីដេអូដែលអ្នកបានទាញយកចូលទៅក្នុងទូរស័ព្ទដៃ iPhone ឬ iPad របស់អ្នកបាន សូមចូលទៅកាន់កម្មវិធី “Documents by Readdle” រួចចូលទៅកាន់ Downloads Folder។ បន្ទាប់មកសូមចុចទៅលើសញ្ញាចុចបីខាងក្រោមវីដេអូ និងជ្រើសយកពាក្យ “Share” រួចពាក្យ “Save Video” ជាការស្រេច៕

ប្រភព÷tom’s guide

LEAVE A REPLY

Please enter your comment!
Please enter your name here