របៀប Reset ទូរស័ព្ទដៃ iPhone ដែលភ្លេចលេខសម្ងាត់ដោយមិនប្រើប្រាស់កុំព្យូទ័រ

0

បើសិនជាអ្នកកុំពុងប្រើប្រាស់នូវទូរស័ព្ទដៃ iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ IOS អ្នកប្រាកដជាដឹងហើយថា នៅពេលដែលអ្នកភ្លេចលេខសម្ងាត់ Lock Screen អ្នកមិនអាចចូលទៅប្រើប្រាស់ទូរស័ព្ទរបស់អ្នកបានទេ លុះត្រាតែអ្នកត្រូវ Reset វាម្តងទៀតតាមរយៈកុំព្យូទ័រ ទើបអ្នកអាចប្រើប្រាស់វាបានឡើងវិញ។

តាមរយៈកំណែអាប់ដេត IOS 15 ថ្មី ដែលក្រុមហ៊ុន Apple ទើបតែបានទំលាក់ឱ្យអាប់ដេត វាក៏បាននាំមកជាមួយមុខងារថ្មីៗមួយចំនួន ដែលនៅក្នុងនោះ ក៏មានរួមបញ្ចូលជាមួយមុខងារដែលអាចអនុញ្ញាតឱ្យអ្នកអាចធ្វើការកំណត់ឡើងវិញ(Reset) ទូរស័ព្ទ iPhone របស់អ្នកបានដោយមិនប្រើប្រាស់កុំព្យូទ័រផងដែរ នៅក្នុងករណីដែលអ្នកមិនចងចាំលេខកូដសម្ងាត់ Lock Screen នៃទូរស័ព្ទរបស់អ្នក។

បញ្ជាក់: នៅពេលដែលអ្នក Reset ទូរស័ព្ទដៃ iPhone របស់អ្នក មិនថាតែនៅលើកុំព្យូទ័រ ឬ ទូរស័ព្ទដៃផ្ទាល់នោះទេ វានឹងធ្វើការលុបនូវកម្មវិធី ឬ ទិន្នន័យដែលអ្នកមានទាំងអស់ចោល ព្រោះបើពុំធ្វើដូចនេះទេ អ្នកនឹងមិនអាចប្រើប្រាស់ទូរស័ព្ទដៃ iPhone របស់អ្នកបានទៀតឡើយ។

ដើម្បី Reset ទូរស័ព្ទដៃ iPhone ដែលភ្លេចលេខសម្ងាត់បាន សូមធ្វើតាមជំហានខាងក្រោម÷

  • ជំហានដំបូង សូមប្រាកដថាទូរស័ព្ទដៃ iPhone របស់អ្នកបានភ្ជាប់បណ្តាញអ៊ីនធើណែត (WiFi/Cellular) បន្ទាប់មកសូមចុចលេខណាមួយក៏បាន បើទោះបីជាខុសទៅនឹងលេខកូដសម្ងាត់ក៏ដោយ រហូតដល់ Lock Screen នៃទូរស័ព្ទដៃ iPhone របស់អ្នកចេញពាក្យ “try again in 5 minutes” និងបន្ទាប់ពីធ្វើការរង់ចាំអស់រយៈពេល ៥ នាទីហើយ សូមអ្នកធ្វើការចុចលេខកូដខុសដដែល រហូតដល់វាលោតចេញ “try again in 15 minutes”។
  • ជំហានបន្ទាប់ សូមចុចលើពាក្យ “Erase iPhone” និងចុចលើពាក្យ “Erase iPhone” ម្តងទៀត បន្ទាប់មកវាយបញ្ចូលលេខកូដសម្ងាត់នៃគណនី Apple ID របស់អ្នកជាការស្រេច៕

  • សូមបញ្ជាក់: នេះគឺជាវិធីតែមួយគត់ដែលអ្នកអាចប្រើបានដើម្បីដោះសោរទូរស័ព្ទដៃ iPhone ដែលភ្លេចលេខសម្ងាត់ ដូចនេះ សូមអ្នកធ្វើតាមជំហានខាងលើដោយការទទួលខុសត្រូវ ក្រុមការងាររបស់យើងនឹងមិនទទួលខុសត្រូវទៅលើការបាត់បង់ទិន្នន័យនៃទូរស័ព្ទដៃរបស់អ្នកនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here