បើសិនជាថ្ងៃណាមួយអ្នកមិនបានយកទូរស័ព្ទ ឬឧបករណ៍របស់អ្នកមកជាមួយ ឬ ក៏ទូរស័ព្ទរបស់អ្នកត្រូវបានខូចដោយកត្តាណាមួយ ប៉ុន្តែអ្នកមានតម្រូវការចំបាច់ដើម្បីប្រើប្រាស់វា ឧទាហរណ៍ដូចជាការឆែកម៉ែលជាដើម ប្រាកដណាស់អ្នកនឹងត្រូវបង្ខំចិត្តខ្ចីទូរស័ព្ទអ្នកដ៏ទៃ ដែលអាចជាមិត្តភក្តិរបស់អ្នក ឬ អាចជាមិត្តរួមការងាររបស់អ្នក។
នៅពេលដែលអ្នកបានប្រើប្រាស់ក៏ដូចជាបានភ្ជាប់គណនី Google របស់អ្នកចូលទៅកាន់ទូរស័ព្ទដែលបានខ្ចីហើយ ប៉ុន្តែអ្នកមិនបាន Sign Out គណនី Google របស់អ្នកចេញវិញមុនពេលដែលអ្នកបានប្រើប្រាស់រួច និងបានប្រគល់ឱ្យម្ចាស់ដើមវិញ តើអ្នកនឹងត្រូវធ្វើយ៉ាងដូចម្តេច?
អស់បារម្ភជាមួយនឹងបញ្ហាមួយនេះ ជំហានខ្លីៗខាងក្រោមនឹងបង្ហាញអ្នកពីរបៀបដែលអ្នកអាចធ្វើការ Log Out ឬ Sign Out គណនី Google របស់អ្នកបាន បើទោះបីជាអ្នកមិនបានកាន់ជាប់ជាមួយនឹងទូរស័ព្ទ ឬឧបករណ៍នោះក៏ដោយ÷
- ជំហានដំបូង សូមចូលទៅកាន់ Browser ណាមួយរបស់អ្នក (ឧទាហរណ៍: Chrome) រួចអ្នកត្រូវតែប្រាកដថាអ្នកបានភ្ជាប់គណនី Google ដែលអ្នកចង់ Sign Out ចេញនៅក្នុង Browser មួយនេះ បន្ទាប់មកសូមធ្វើការស្វែងរក “myaccount.google.com/device-activity” ឬ ចុចលើ តំណភ្ជាប់មួយនេះ។
- ជំហានបន្ទាប់ សូមចុចលើពាក្យ “More details” ទៅលើទូរស័ព្ទ ឬ ឧបករណ៍ណាមួយដែលអ្នកចង់ Sign Out គណនី Google របស់អ្នកចេញ បន្ទាប់មកចុចលើពាក្យ “Sign Out” និងពាក្យ “Sign Out” ដដែលជាការស្រេច។
នៅពេលដែលអ្នក Sign Out គណនី Google របស់អ្នកចេញពីទូរស័ព្ទ ឬ ឧបករណ៍មួយនោះហើយ ឈ្មោះទូរស័ព្ទ ឬ ឧបករណ៍ទាំងនោះនឹងមិនមានជាប់គណនី Google របស់អ្នកទៀតនោះទេ៕
អត្ថបទ៖ប៉ោក លក្ខិណា