៤ ជំហានងាយៗដើម្បីលុបគណនី Instagram របស់អ្នកជារៀងរហូត

0

Instagram គឺជាកម្មវិធីបណ្តាញសង្គមមួយក្នុងចំណោមកម្មវិធីបណ្តាញសង្គមផ្សេងទៀតនៅក្នុងពិភពលោក ដែលអនុញ្ញាតឱ្យអ្នកអាចបង្ហោះរូបភាព វីដេអូ ឬបង្ហាញពីទង្វើប្រចាំថ្ងៃរបស់អ្នកបាននៅក្នុងមុខងារ My Story។ បន្ថែមពីនេះ កម្មវិធី Instagram ក៏ជាកម្មវិធីដែលជួយដល់ការធ្វើប្រាស្រ័យទាក់ទងគ្នារយៈតាមប្រព័ន្ធអេឡិចត្រូនិកអនឡាញផងដែរ។

ប៉ុន្តែបើសិនជាអ្នកមានការធុញទ្រាន់ និងមានគម្រោងចង់បញ្ឈប់ការប្រើប្រាស់កម្មវិធី Instagram ដើម្បីយកពេលវេលារបស់អ្នកទៅធ្វើរឿងអ្វីមួយផ្សេងទៀត អត្ថបទមួយនេះអាចនឹងមានប្រយោជន៍សម្រាប់អ្នក។ ដើម្បីអាចលុបគណនី Instagram របស់អ្នកបានជារៀងរហូត សូមធ្វើតាមជំហានខាងក្រោម÷

  • ជំហានទីមួយ សូមធ្វើការស្វែងរក “Instagram Account Deletion Page” នៅក្នុងកម្មវិធី Browser ណាមួយរបស់អ្នក ឬ ចុចនៅលើ ”តំណភ្ជាប់មួយនេះ”។ បន្ទាប់ពីចូលទៅកាន់តំណភ្ជាប់ខាងលើហើយ សូមវាយបញ្ចូលគណនី Instagram របស់អ្នក (បញ្ជាក់: អ្នកអាចលុបគណនី Instagram របស់អ្នកបានតែនៅក្នុងកំព្យូទ័រ និងនៅក្នុងកម្មវិធី Browser តែប៉ុណ្ណោះ)។
  • ជំហានបន្ទាប់ កម្មវិធី Instagram នឹងសាកសួរអ្នកពីហេតុផលនៃការលុបគណនីរបស់អ្នក ដូចនេះ អ្នកអាចជ្រើសយកហេតុផលណាមួយបាន តាមរយៈជម្រើសដូចខាងក្រោម។
  • ជំហានទីបី បន្ទាប់ពីអ្នកបានជ្រើសយកជម្រើសណាមួយនៅផ្នែកខាងលើហើយ កម្មវិធី Instagram នឹងព្យាយាមប្រាប់ពីដំណោះស្រាយជូនអ្នក ប៉ុន្តែបើសិនជាអ្នកនៅតែចង់បន្តការលុបគណនីរបស់អ្នក អ្នកគ្រាន់តែធ្វើការវាយបញ្ចូលលេខសម្ងាត់របស់អ្នកម្តងទៀត រួចចុចលើពាក្យ “Delete caatww”។
  • ជំហានបញ្ចប់ សូមចុចលើពាក្យ “OK” ដែលលោតនៅរបាខាងលើដើម្បីបញ្ជាក់ពីការលុបគណនី Instagram របស់អ្នកជាការស្រេច៕

  • បញ្ជាក់:សូមធ្វើការសម្រេចចិត្តមុនពេលអនុវត្តការលុបគណនីរបស់អ្នកដោយការទទួលខុសត្រូវ។

    អត្ថបទ៖ប៉ោក លក្ខិណា
    រូបភាពដោយ÷ tom’s guide

LEAVE A REPLY

Please enter your comment!
Please enter your name here