នាពេលបច្ចុប្បន្ន ការកាត់តវីដេអូ ឬរូបភាពច្រើនធ្វើឡើងនៅក្នុងទូរស័ព្ទដៃ ដោយសារតែវាមានភាពងាយស្រួល និងមានកម្មវិធីកាត់តសម្បូរបែបច្រើន តួយ៉ាងដូចជាកម្មវិធី CapCut ជាដើម។
NCTC ក៏ធ្លាប់បានធ្វើអត្ថបទទាក់ទងទៅនឹងកម្មវិធី CapCut រួចហើយដែរ (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង) ប៉ុន្តែនាថ្ងៃនេះ អ្នកនឹងអាចធ្វើការកែវីដេអូបានតាមវិធីងាយៗ និងមានគំរូ Template នៃការកែស្រាប់ ដែលជាគំរូនៃការកែវីដេអូដែលមានភាពពេញនិយមនាពេលបច្ចុប្បន្ននេះ។
ដើម្បីអាចកែវីដេអូដោយប្រើគំរូ Template ដែលមានស្រាប់បានសូមធ្វើតាមជំហានខាងក្រោម÷
- ជំហានដំបូង សូមចូលទៅកាន់កម្មវិធី CapCut រួចសូមជ្រើសយកពាក្យ “Template” និងស្វែងរកជម្រើសវីដេអូ Template ដែលអ្នកចង់កែតាម រួចសូមចុចលើវីដេអូដែលអ្នកចង់កែ និងជ្រើសយកពាក្យ “Use template ”។
- ជំហានបញ្ចប់ សូមជ្រើសយករូបភាព ឬវីដេអូរបស់អ្នកដែលអ្នកចង់កែឱ្យដូចទៅនឹងគំរូវីដេអូ Template ដែលអ្នកបានជ្រើសរើស រួចសូមចុចចាក់វីដេអូដើម្បីពិនិត្យមើល និងចុចលើពាក្យ “Export“ ដើម្បីរក្សាទុកវីដេអូរបស់អ្នកជាការស្រេច៕
អត្ថបទ៖ ប៉ោក លក្ខណា