ការសរសេរ ឬ បញ្ជូនព័ត៌មានទៅកាន់នរណាម្នាក់តាមរយៈសារជាអក្សរ អ្នកប្រើប្រាស់អាចនឹងជួបនូវបញ្ហាមួយចំនួនដូចជាកំហុសឆ្គងនៃការសរសេរ ខុសពាក្យ ឬ ផ្ញើទៅខុសមនុស្សជាដើម។
កម្មវិធីផ្ញើសារមួយចំនួន អាចអនុញ្ញាតឱ្យអ្នកធ្វើការលុបនូវសារជាអក្សរនោះបាន តួយ៉ាងដូចជាកម្មវិធី Messenger ឬ Telegram ជាដើម ប៉ុន្តែអ្វីដែលពិសេសនោះ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃ iPhone ដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ IOS 16 អ្នកក៏អាចធ្វើការលុបសារដែលអ្នកបានផ្ញើខុសនៅក្នុងកម្មវិធី Messages ដែលជាកម្មវិធីផ្ញើសាររបស់ក្រុមហ៊ុន Apple ផងដែរ។
ដើម្បីអាចលុបសារជាអក្សរនៅក្នុងកម្មវិធី Messages បាន សូមធ្វើតាមជំហានខាងក្រោម៖
• ជំហានដំបូង សូមចុចលើសារដែលអ្នកចង់លុបឱ្យជាប់ (អ្នកអាចលុបបានតែសារដែលទើបផ្ញើក្នុងរយៈពេលក្រោម ១៥នាទីប៉ុណ្ណោះ)។
• ជំហានបន្ទាប់ អ្នកគ្រាន់តែចុចលើពាក្យ “Undo Send” ជាការស្រេច៕
អត្ថបទដោយ៖ ប៉ោក លក្ខិណា
រូបភាព៖ tom’s guide