ជំហានងាយៗ នៅក្នុងការផ្លាស់ប្តូរទំហំតួអក្សរក្នុងទូរស័ព្ទដៃ iPhone

0

ការកំណត់លើទំហំតួអក្សរធំ ឬ តូច គឺអាស្រ័យជាក់ស្តែងនៅលើចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ផ្ទាល់ ដោយអ្នកប្រើប្រាស់មួយចំនួនចង់ឱ្យតួអក្សរនៅក្នុងទូរស័ព្ទរបស់ពួកគេមានសភាពធំ និងចំណែកឯអ្នកប្រើប្រាស់ផ្សេងទៀតចង់កំណត់តួអក្សររបស់ពួកគេឱ្យទៅជាតូច។

បើសិនជាអ្នកចង់ពង្រីក ឬ កំណត់តួអក្សរនៅក្នុងទូរស័ព្ទរបស់អ្នកឱ្យទៅជាទំហំធំបាន អ្នកអាចធ្វើតាមជំហានងាយៗខាងក្រោម៖

• ជំហានដំបូង សូមចូលទៅកាន់ “Settings” និងជ្រើសយក “Accessibility”។


• ជំហានបន្ទាប់ សូមជ្រើសយក “Display & Text Size”។


• ជំហានទីបី សូមជ្រើសយក “Larger Text”។

• ជំហានទីបួនក៏ដូចជាជំហានបញ្ចប់ សូមអូសបន្ទាត់ខាងក្រោមទៅខាងស្តាំដៃ ដើម្បីកំណត់ទំហំតួអក្សរតាមការចង់បានរបស់អ្នកជាការស្រេច៕


អត្ថបទ៖ ប៉ោក លក្ខិណា
រូបភាព៖ tom’s guide

LEAVE A REPLY

Please enter your comment!
Please enter your name here