ក្រុមហ៊ុន Dizo បានបញ្ចេញនាឡិកាឆ្លាតវៃ Watch R Talk ដែលមានតម្លៃក្រោម $50

0

ក្រុមហ៊ុន Dizo ដែលជាក្រុមហ៊ុនជាប់ខ្សែស្រឡាយជាមួយនឹងក្រុមហ៊ុន Realme និងក្រុមហ៊ុន Realme Techlife បានធ្វើការប្រកាសចេញនូវនាឡិកាដៃឆ្លាតវៃជំនាន់ថ្មីរបស់ខ្លួន ដែលមានតម្លៃក្រោម $50។

នាឡិកាដៃឆ្លាតវៃជំនាន់ថ្មីរបស់ក្រុមហ៊ុន Dizo នេះមានឈ្មោះថា Dizo Watch R Talk ដែលមានការរចនារូបរាងអេក្រង់ជារង្វង់ ដែលមានទំហំ 1.3អ៊ីង និងប្រើប្រាស់នូវបន្ទះកញ្ចក់ AMOLED ដែលក្រុមហ៊ុនឱ្យឈ្មោះថា Ultra Sharp AMOLED Display។

អេក្រង់នៃនាឡិកាដៃឆ្លាតវៃមួយនេះ ក៏មានបំពាក់មកជាមួយមុខងារ Smart Always-On-Display ដែលអ្នកប្រើប្រាស់អាចធ្វើការរចនានូវស្តាយនាឡិកាបន្ថែមបាន និងកំណត់ពីការដាក់ឱ្យអេក្រង់នៅបង្ហាញម៉ោងបានទៀតផង។

នាឡិកាដៃឆ្លាតវៃ Dizo Watch R Talk បំពាក់មកជាមួយបន្ទះឈីបដែលជំនួយដល់ការហៅចេញចូលថ្មី ដែលក្រុមហ៊ុនឱ្យឈ្មោះថា Single-Chipset Calling ដែលវាអាចធ្វើការហៅខលចេញ ឬ ចូលបាន ជាមួយមុខងារកាត់សម្លេងរំខាន (Noise Cancellation) និងសេវាមានស្ថេរភាពទៀតផង។

ចំពោះផ្នែកអាយុជីវិតថ្មវិញ ក្រុមហ៊ុន Dizo បាននិយាយថា នាឡិកាដៃឆ្លាតវៃមួយនេះ អាចប្រើប្រាស់បានរយៈពេល 10 ថ្ងៃសម្រាប់ការប្រើប្រាស់ធម្មតា (មិនធ្វើការខល) និងរយៈពេល 5 ថ្ងៃសម្រាប់ការប្រើប្រាស់ហៅខលចេញចូល។ សម្រាប់ការសាកបញ្ចូលថ្មវិញវាអាចនឹងចំណាយរយៈពេល 2 ម៉ោងសម្រាប់ការសាកបញ្ចូលមួយពេញ។

បន្ថែមពីនេះ នាឡិកាដៃឆ្លាតវៃ Dizo Watch R Talk ក៏បំពាក់មកជាមួយមុខងារការពារមិនឲ្យជ្រាបទឹកផងដែរ ដែលអាចស៊ូជាមួយនឹងការលាងទឹក ក៏ដូចជាញើសជាដើម៕

ប្រភព៖ DIZO

LEAVE A REPLY

Please enter your comment!
Please enter your name here