Onyx BOOX Tab Ultra ePaper៖ ថេប្លេតដែលមានអេក្រង់ច្បាស់ដូចទៅនឹងក្រដាស

0

ដើម្បីអាចអានអក្សរ ឬវាយអត្ថបទនៅលើអេក្រង់ដែលដូចទៅនឹងក្រដាស អ្នកប្រើប្រាស់អាចសាកល្បងជាមួយនឹងថេប្លេត Onyx BOOX Tab Ultra ePaper។ ការរចនាដ៏សម្បូរបែបជាមួយនឹងអេក្រង់ទំហំ 10.3អ៊ីង ដែលផលិតចេញពីគ្រីស្តាល់ វាក៏ផ្តល់នូវភាពច្បាស់គួបផ្សំជាមួយនឹងបច្ចេកវិទ្យាទំនើបអស្ចារ្យផងដែរ។

ថេប្លេតមួយនេះ ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 11 ដែលជាប្រព័ន្ធប្រតិបត្តិការដែលមានសមត្ថភាពទ្រទ្រង់អ្វីដែលអ្នកដាក់ចូលនៅក្នុងថេប្លេតមួយនេះបាន។

បន្ថែមពីនេះ វាក៏មានភ្ជាប់មកជាមួយកាមេរ៉ាក្រោយទំហំ 16MP ដែលមានសមត្ថភាពនៅក្នុងការស្កេនឯកសារបានយ៉ាងត្រឹមត្រូវ តម្រូវតាមការចង់បានរបស់អ្នកប្រើប្រាស់ទៀតផង។

ដើម្បីជំនួយដល់ការវាយអត្ថបទ អ្នកក៏អាចប្រើប្រាស់ជាមួយក្តារចុច Magnetic ដែលមានភ្ជាប់មកជាមួយថេប្លេតមួយនេះផងដែរ។ បើសិនជាអ្នកមានចំណាប់អារម្មណ៍ ថេប្លេតមួយនេះកំពុងតែដាក់លក់នៅក្នុងតម្លៃខ្លួន $599.99 សម្រាប់ការបញ្ជាទិញពីគេហទំព័រ shop.boox.com៕

 

ប្រភព៖ The Gadget Flow

អត្ថបទ៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here