ឧបករណ៍ផ្គត់ផ្គង់ថាមពលចល័ត EcoFlow DELTA 2 អាចមានសមត្ថភាពពី 1 ,000 ទៅ 3,000 Wh

0

នៅពេលដែលអ្នកធ្វើដំណើរទៅកាន់ទីកន្លែងដែលគ្មានថាមពលអគ្គិសនី EcoFlow DELTA 2 អាចជួយដោះស្រាយបញ្ហារបស់អ្នកបាន។

ជាមួយនឹងសមត្ថភាពដែលអាចគាំទ្រកម្លាំងអគ្គិសនីពី 1,000 ទៅ 3,000 Wh វាពិតជាអំណោយផលសម្រាប់ការបោះតង់ចូលព្រៃ ឬទៅទីកន្លែងដែលស្ងាត់ដាច់ស្រយាល គ្មានប្រភពថាមពលអគ្គិសនីទៅដល់។

បន្ថែមពីនេះទៅទៀត វាផ្តល់នូវការសាកបញ្ចូលលឿនជាងមុនរហូតដល់ទៅ 7 ដង ដោយសារតែមកពីបន្ទះសូឡាដែលស្រូបថាមពលពន្លឺព្រះអាទិត្យបានលឿនដូចគ្នា។

EcoFlow DELTA 2 បំពាក់មកជាមួយរន្ធសម្រាប់ដោតសាកបញ្ចូលថ្មកម្លាំង 1,800 វ៉ាត់ គួបផ្សំជាមួយនឹងរន្ធប្រមាណជាជាង 15 និងរន្ធសម្រាប់ដោតសាកបញ្ចូលថ្មទំហំធំមួយ។ ឧបករណ៍ផ្ទុកថាមពលអគ្គិសនីមួយនេះ បំពាក់មកជាមួយប្រភេទថ្ម LiFePO4 ដែលមានអាយុកាល 3,000 cycle life៕

អត្ថបទ៖ ប៉ោក លក្ខិណា

ប្រភព៖ The Gadget Flow

LEAVE A REPLY

Please enter your comment!
Please enter your name here