នាពេលពីរទៅបីឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Apple បានធ្វើការលើនាឡិកាដៃឆ្លាតវៃរបស់ខ្លួន ដែលភាគច្រើនមានទម្រង់ប្រហាក់ប្រហែលទៅនឹងជំនាន់មុនៗ។ យ៉ាងណាមិញ នាឡិកាដៃស៊េរី Apple Watch Ultra ត្រូវបានផលិតឡើងជាមួយគុណភាពល្អជាងមុន និងជាប់ចំណាត់ថ្នាក់លើគេ។
ដោយមិនមានមធ្យោបាយដើម្បីធ្វើឱ្យនាឡិកាដៃឆ្លាតវៃរបស់ខ្លួនមានតម្លៃទាប ក្រុមហ៊ុន Apple បានធ្វើការកែប្រែនាឡិកាដៃស៊េរីថ្មីនេះបន្ថែមឲ្យមានគុណភាពខ្ពស់សាកសមនឹងតម្លៃ ក៏ដូចជាការលេងកីឡាមួយចំនួនដូចជា៖ កីឡាហែលទឹក ឡើងភ្នំ តែននីស សិល្ប:ក្បាច់គុន និងសម្រាប់អ្នកប្រើប្រាស់ទូទៅ។
នាឡិកាដៃឆ្លាតវៃត្រកូល Ultra នេះ អាចធន់នឹងជម្រៅទឹកបានរហូតដល់ទៅ ១០០ម៉ែត្រ អាចស៊ូជាមួយអាកាសធាតុត្រជាក់ ឬក្តៅ កាន់ថ្មបានយូររហូតដល់ ៣៦ម៉ោង ព្រមទាំងមានបំពាក់មកជាមួយកម្មវិធីតាមដានសុខភាពរបស់អ្នកប្រើប្រាស់ទៀតផង៕
ប្រភពព័ត៌មាន៖ ថ្ងៃទី៣០ កញ្ញា ២០២២
ប្រែសម្រួលដោយ៖ កញ្ញា